Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​ធំ​ម្នា​ក់នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បើកឡាន​បុក សិស្ស​វិទ្យាល័យ​ស្អាង រងរបួស​បាក់​ភ្លៅ​

​ខេត្តកណ្ដាល៖មន្ដ្រី​ជាន់​ខ្ពស់​​ម្នាក់​​ប​ម្រើ​​ការ​ងារនៅ​​ទី​ស្ដី​ការ​គ​ណៈ​រដ្ឋ​មន្ដ្រីបាន​​បើក​រថ​យន្ដម៉ាក​មែក​​សឺ​​ដែ​សទៅ​បុក​​យុវ​ជន​​ម្នាក់​​ជាសិស្ស​​វិ​ទ្យា​ល័យ​ស្អាងក្នុង​ទិស​ដៅ​​ប​ញ្ច្រា​ស​​គ្នា​​

​ខេត្តកណ្ដាល ៖ មន្ដ្រី​ជាន់​ខ្ពស់​​ម្នាក់​​ប​ម្រើ​​ការ​ងារ នៅ​​ទី​ស្ដី​ការ​គ​ណៈ​រដ្ឋ​មន្ដ្រី បាន​​បើក​រថ​យន្ដ ម៉ាក​មែក​​សឺ​​ដែ​ស ទៅ​បុក​​យុវ​ជន​​ម្នាក់​​ជា សិស្ស​​វិ​ទ្យា​ល័យ​ស្អាង ក្នុង​ទិស​ដៅ​​ប​ញ្ច្រា​ស​​គ្នា​​ ប​ណ្ដា​ល​ឱ្យ​​យុវ​ជន​​រង​គ្រោះ រង​របួស​​ធ្ងន់​​ដោយ​​បាក់​​ភ្លៅ​​ម្ខាង រីឯ​ម៉ូតូ​និង​រថយន្ដ រង​ការខូចខាត​ដូចគ្នា កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​នៅមុខ​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្អាង ក្នុងភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។​

​មន្ដ្រីនគរបាល​ឲ្យ​ដឹងថា អ្នកបើករថយន្ដ គឺជា​មន្ដ្រីជាន់ខ្ពស់​មួយរូប នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ឋានៈ​ឯកឧត្ដម ឈ្មោះ កុយ ប៉ា​រា​មូ​ន អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង រីឯ​យុវ​សិស្ស នៅ​វិទ្យាល័យ​ស្អាង ឈ្មោះ យុទ្ធ វុទ្ធី អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ មុនពេល​កើតហេតុ រថយន្ដ​ម៉ាក​មែក​សឺ​ដែ​ស ពាក់​ស្លាក​លេខ រាជការ ១៥៩០ ពណ៌​ទឹកប្រាក់ លាយ​ប្រផេះ ធ្វើដំណើរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ហើយ​ប្រជែង​រថយន្ដ ១​គ្រឿង ក៏​ជ្រុល​ទៅបុក​យុវ​សិស្ស ដែល​កំពុងបើក​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ កណ្ដាល ១​អិន ៥០៤៤ យ៉ាង​ពេញទំហឹង​តែម្តង​៕

Wat 250421 Wat 250420


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item