អាងខ្លួនជាអង្គរក្ស ជិះម៉ូតូប៉ះគ្នាតិចតួច ដកកាំភ្លើងភ្ជង់អាមេបញ្ចូលគ្រាប់ ប៉ងបាញ់សម្លាប់
រាជធានីភ្នំពេញ៖បុរសម្នាក់ដែលអះអាងថាជាអង្គរក្សត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខចាប់ឃាត់ខ្លួនយកមកសួរនាំបន្ទាប់ពីជាប់ចោទពាក់ព័ន្ធនិងការប្រើប្រាស់កាំភ្លើងភ្ជង់រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលអះអាងថា ជាអង្គរក្សត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនយកមកសួរនាំ បន្ទាប់ពីជាប់ចោទពាក់ព័ន្ធ និងការប្រើប្រាស់ កាំភ្លើងភ្ជង់ ប្រជាពលរដ្ឋនៅទីសាធារណៈ អាមេបញ្ចូលគ្រាប់ប៉ងបាញ់សម្លាប់ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ខណៈដែលមានការប៉ះពារសម្តី ព្រោះតែរឿងគ្រោះថ្នាក់ចរាចរ ។
ជនរងគ្រោះមានឈ្មោះ ប៊ុន ឧត្តម អាយុ ២៣ឆ្នាំ ជាកម្មករថែសួនផ្កា មានទីលំនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវអង្គរក្សម្នាក់ ឈ្មោះ អ៊ិន ផល្លារ ដកកាំភ្លើងភ្ជង់ ហើយត្រូវកម្លាំងនគរបាល ខណ្ឌសែនសុខ ចាប់ខ្លួនបញ្ជូនទៅសាកសួរ។ ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនកំពុងបើកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-5945 តាមផ្លូវក្បែរសួន ឧទ្យាន្តចម្ការព្រីង ស្រាប់តែមានម៉ូតូហុងដា ១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4559 មកក្បែរ ។
ពេលនោះម៉ូតូទាំង២ ក៍បានប៉ះគ្នាបន្តិច ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ បង្កឲ្យមានជម្លោះពាក្យសម្តី រហូតដល់ជិះម៉ូតូដេញតាម និងយកកាំភ្លើងភ្ជង់អាមេ បញ្ចូលគ្រាប់ប៉ងបាញ់សម្លាប់ តែត្រូវមន្ត្រី នគរបាលក្រុងភ្នំពេញ ម្នាក់ឃើញ ក៍ចាប់ឃាត់និងដកហូតកាំភ្លើង។ ក្រោយពេលកើតហេតុ ទាំងមនុស្សនិងម៉ូតូ រួមនិងអាវុធខ្លី ម៉ាកកា៥៤ ត្រូវបានកម្លាំង នគរបាលបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រងចាំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment