 
ឡានដឹកសាំងសូគីម៉ិច បើកបុកហ៊ីយ៉ាន់ដាយ ជ្រុលទៅប៉ះផ្ទះអ្នកស្រុក ស្លាប់និងរបួស ៣នាក់
 ខេត្តកំពង់ឆ្នាំង៖បុរសជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្ស២នាក់ទៀតបានរងរបួសស្រាល
	ខេត្តកំពង់ឆ្នាំង៖បុរសជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្ស២នាក់ទៀតបានរងរបួសស្រាលខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្ស ២នាក់ទៀត បានរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍គួរឲ្យរន្ធត់មួយកាលពី វេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១០៤-១០៥ ស្ថិតក្នុងភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកអង្ករចំណុះប្រមាណ ៤០តោន អត់ស្លាកលេខ បានឈប់នៅចំណុចកើតហេតុ ដើម្បីត្រួតពិនិត្យមើលកង់ រថយន្ត ហើយពេលពិនិត្យរួច អ្នកបើកបរបានដើរ មកខាងមុខរថយន្ត លាងសំអាតដៃ។ ពេលនោះ ស្រាប់តែមានរថយន្ត ដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុនសូគីម៉ិច ពាក់ស្លាកលេខ ភ្នំពេញ 3A-1884 មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយ បុកអ្នកបើកបរ ដែលកំពុងឈលាងដៃ អូសខ្ទាតជាង ៧០ម៉ែត្រ ធ្លាក់ស្នាមភ្លោះរួចបន្ត ទៅបុកផ្ទះរបស់ប្រជាពលរដ្ឋ ដែលកំពុងដេកលង់លក់ លើគ្រែក្នុងផ្ទះចំនួន ៤នាក់ បណ្តាលឲ្យរងរបួសស្រាល ចំនួន ២នាក់ រីឯអ្នកបើកបររថយន្តស៊ីតែន ក្រុមហ៊ុនសូគីម៉ិច គៀបជើងជាប់ ក្នុងកាប៊ីនរថយន្ត។
ក្រោយពេលកើតហេតុភ្លាមៗ អ្នកភូមិបាននាំគ្នា គាស់កាប៊ីនរថយន្ត ដើម្បីជួយសង្គ្រោះអ្នកបើកបររថយន្ត របស់ក្រុមហ៊ុនសូគីម៉ិច ហើយជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ជាអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ឈ្មោះ ពៅ អាយុ ៥៧ឆ្នាំ មានទីលំនៅ ស្រុកសំពៅមាស ខេត្តពោធិសាត់ និងអ្នករងគ្រោះ រួមមាន១-ឈ្មោះ ម៉ន ម៉ុម អាយុ ៥៧ឆ្នាំ រងរបួសថ្លោះចង្កេះ និង២-ឈ្មោះ អម ស៊ីន ភេទប្រុស អាយុ ២ឆ្នាំ បោកក្បាលនឹងឈើ រងរបួសស្រាល។ ពេលសមត្ថកិច្ចមកដល់ អ្នកបើកបររថយន្តសូគីម៉ិច បានរត់គេចខ្លួនបាត់ស្រមោល ហើយសពជនរងគ្រោះ ត្រូវបានសាច់ញាតិ ទទួលយកទៅធ្វើបុណ្យ នៅស្រុកកំណើត៕
Source from: watphnom-news.com
 





 




















 Loading...
  Loading...





Post a Comment