សាំយ៉ុងកែច្នៃដឹកបទល្មើសឈើប្រណិត រត់គេចពីការបង្ក្រាប របស់សមត្ថកិច្ចដោយសុវត្ថិភាព
ខេត្តរតនគិរី៖រថយន្តម៉ាកសាំយ៉ុងពណ៌ខៀវដែលមានពាក់ស្លាកលេខភ្នំពេញ1F-6277បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចខេត្តរតនគិរី ៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1F-6277 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ដោយរថយន្តនេះ ធ្វើចរាចរណ៍ដឹកឈើប្រណិត ចេញពីប្រភពដេប៉ូស្តុកឈើមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
តាមប្រភពពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ទីតាំស្តុកឈើខាងលើ បានឃើញឈ្មួញកំពុងធ្វើសកម្មភាព លើកឈើរៀបចំដាក់លើរថយន្ត ក្នុងបំណងធ្វើការជម្លៀស ឈើទាំងអស់នេះចេញពីដេប៉ូ ជញ្ជូនទៅកន្លែងផ្សេង ហើយអ្នកសារព័ត៌មាន បានរាយការណ៍ ជូនទៅសមត្ថកិច្ចមូលដ្ឋាន អោយចាត់វិធានការចុះទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។ ក្រោយពេលយល់ហេតុការណ៍ ពីបណ្តាញព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន ដែលដឹកនាំដោយលោក ជួប វណ្ណារក្ស អធិការរងទទួលបន្ទុក បទល្មើសព្រៃឈើ បានដឹកនាំកម្លាំង និងប្រើប្រាស់រថយន្តចំនួន ២គ្រឿង ធ្វើការទប់ស្កាត់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នេះ វេលាម៉ោង ៣និង៣០ នាទីរសៀល។
ទោះបីរថយន្តរបស់សមត្ថកិច្ចទាំង ២គ្រឿង បានឃាំងទទឹងផ្លូវ ទប់ស្កាត់យ៉ាងណា ប៉ុន្តែលទ្ធផលពុំបានសម្រេចឡើយ ដោយឈ្មួញបានបើករថយន្តគេចចេញ គ្មានញញើតខ្លាចក្រែងអ្វីបន្តិចសោះ និងបើករត់គេចបានយ៉ាងរលូន ក្នុងល្បឿនយ៉ាងលឿន ដូចរថយន្តផ្តាច់ព្រលឹង រហូតដល់ក្រុហ៊ុនហ័ងអាញ់ ក្នុងភូមិសាស្ត្រ ភូមិស្រែពោក ព្រំប្រទល់ទឹកដីខេត្តស្ទឹងត្រែង រថយន្តដឹកបទល្មើសនោះ ក៏បានចូលទៅក្នុងក្រុមហ៊ុនហ័ងអាញ់ បាត់ស្រមោល។ មូលហេតុដែលរថយន្តដឹកបទល្មើស សមត្ថកិច្ចដេញតាមពុំទាន់ ដោយមានរថយន្ត ២គ្រឿងផ្សេងទៀត មកកៀបរថយន្តសមត្ថកិច្ច មិនអោយដេញទាន់៕ ដោយ បានលុង
Source from: watphnom-news.com
























Loading...




Post a Comment