ជីវភាពក្រីក្រទៅស៊ីឈ្នួល រើសកណ្តុរជាប់អន្ទាក់ ភ្លាត់ស្នៀតឆ្លងចរន្តឆក់ស្លាប់ គួរឲ្យសង្វេគ
ខេត្តបាត់ដំបង៖សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលបានបញ្ជូនខ្លួនបុរសម្នាក់ជាម្ចាស់អន្ទាក់កណ្តុរទៅសាលាដំបូងកាលពីព្រឹកថ្ងៃទី២៦ខែមេសាខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល បានបញ្ជូនខ្លួនបុរសម្នាក់ ជាម្ចាស់អន្ទាក់កណ្តុរ ទៅសាលាដំបូង កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី បង្កឲ្យមនុស្សម្នាក់ឆ្លងចរន្តឆក់ស្លាប់ ចន្លោះពេលម៉ោង ១២ដល់ម៉ោង៤ ទៀបភ្លឺថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ហើយម្ចាស់អន្ទាក់កណ្តុរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃដដែល នៅកន្លែងកើតហេតុ ចំណុចអាងភាស ភូមិគោកដូង ឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
លោក សម សុផុន នាយផ្នែកការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល បានអោយដឹងថា បុរសសង្ស័យជាម្ចាស់អន្ទាក់កណ្តុរ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សាន សុខា អាយុ ៣៥ឆ្នាំមានទីលំនៅ ក្នុងភូមិកើតហេតុ ហើយវត្ថុតាងដែលរឹបអូស មានអាគុយខ្សែលួស អន្ទាក់កណ្តុរក្បែរសព ជនរងគ្រោះ។ ចំណែកជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ញ៉ិប ថា ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ។
ឈ្មោះ សាន សុខា ម្ចាស់អន្ទាក់កណ្តុរ បានសារភាពថា ខ្លួនធ្លាប់ដាក់អន្ទាក់សត្វកណ្តុរ ជាប្រចាំហើយនៅម៉ោង១៩ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ ខ្លួនបានយកខ្សែលួស ប្រវែង ៤០០ម៉ែត្រ តភ្ជាប់ជាមួយអាំងវ៉ិចទ័រ និងអាគុយ ៤០អំពែរ ១គ្រឿង រាយដាក់អន្ទាក់សត្វកណ្តុរ កុំអោយចូលស៊ីស្រូវប្រាំងក្នុងស្រែ។ លុះម៉ោង ៤ទៀបភ្លឺ ខ្លួនបានស្រាយដង្កៀបចរន្តអន្ទាក់ ពីអាគុយបន្ទាប់មកដើរមើល ក៏ឃើញជនរងគ្រោះ ជាប់អន្ទាក់ស្លាប់។
ជនរងគ្រោះដោយជីវភាពក្រីក្រ បានរកស៊ីចាប់សត្វកណ្តុរ និងមកសុំរើសសត្វតកណ្តុរ ដែលខ្លួនដាក់អន្ទាក់ ហើយនៅយប់កើតហេតុ ជនរងគ្រោះបានរើសសត្វកណ្តុរ មកទុកម្តងនិងផឹកទឹក ហើយក៏ត្រឡប់ទៅវិញ មិនដឹងជាយ៉ាងណា ជនរងគ្រោះជាន់ខ្សែលួសអន្ទាក់ បណ្តាលអោយឆ្លងចរន្ត ឆក់ស្លាប់បែបនេះ។ លោក សម សុផុន បានបញ្ជាក់ថា យោងតាមចម្លើយសារភាព និងខាងនគរបាលបច្ចេកទេស ពិនិត្យសព បុរសសង្ស័យត្រូវបាន កសាងសំណុំរឿងពីបទមនុស្សឃាត បញ្ជូនទៅកាន់ សាលាដំបូងខេត្តបាត់ដំបង៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment