សមត្ថកិច្ចចម្រុះឡោមព័ទ្ធ ចាប់ឡានឡង់គ្រីស័រ និងឈើប្រណីតប្រភេទធ្នង់ ជាង ២០កំណាត់
ខេត្តក្រចេះ៖រថយន្តឡង់គ្រីស័រមួយគ្រឿងនិងឈើប្រណីតប្រភេទធ្នង់ជាង២០កំណាត់ដែលក្រុមឈ្មួញលាក់ទុកខាងក្រោយផ្ទះប្រជាពលរដ្ឋត្រូវបានកម្លាំងចម្រុះខេត្តក្រចេះ ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង និងឈើប្រណីត ប្រភេទធ្នង់ជាង ២០កំណាត់ ដែលក្រុមឈ្មួញលាក់ទុក ខាងក្រោយផ្ទះប្រជាពលរដ្ឋ ត្រូវបានកម្លាំងចម្រុះ រួមមានមេព្រៃ ប៉ូលីស ប៉េអឹម ចុះបង្ក្រាប ក្រោមការដឹកនាំរបស់ លោកធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិ ទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
យោតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលកម្លាំង សមត្ថកិច្ចចម្រុះឈានដល់ការបង្ក្រាប ដោយសារតែបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានការលាក់ស្តុកទុកឈើប្រណីត ទើបសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យ និងសុំគោលការណ៍ ពីព្រះរាជអាជ្ញា ដើម្បីធ្វើការឆែកឆេរ និងប្រទះឃើញសុទ្ធតែ ឈើប្រណិតលាក់ទុក នៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ រាប់សិបកំណាត់។
ប្រភពដដែលបានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាប ឈើប្រណិតប្រភេទធ្នង់ជាង ២០ កំណាត់ ដែលឈ្មួញបានលាក់ទុក ដើម្បីរងចាំឱកាសល្អ ក្នុងការដឹកចេញ ដោយមានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ បញ្ឈចាំលើកដាក់ ឈើប្រណីតខុសច្បាប់ ទាំងនោះផងដែរ។យោងតាមប្រភព ពីជំនាញរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ឈើប្រណិតប្រភេទធ្នង់ ដែលសមត្ថកិច្ចបង្ក្រាបបាន គឺមានចំនួន ២៦កំណាត់ សុទ្ធសឹងជាប្រភេទឈើធ្នង់ និងរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បាននាំយកទៅរក្សាទុក នៅស្ថានីយបណ្តុះកូនឈើខ្សារ៕ ដោយ គឹម ហ៊ាត
Source from: watphnom-news.com

























Loading...




Post a Comment