Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បញ្ចូល​ហ្គាស​ឡាន​មិនមាន​បច្ចេកទេស ផ្ទុះ​លាន់​ដូច​គ្រាប់បែក ឆាបឆេះ​និង​របួស​ម្ចាស់ផ្ទះ​

​ខេត្តបន្ទាយមានជ័យ៖មាន​​ករ​ណី​​ផ្ទុះ​​ធុង​​ហ្គាសផ្ទុក​​ក្នុង​​រថ​យន្ត​​គ្មាន​​ស្តង់​ដារខ្វះ​​ប​ច្ចេក​ទេស​​អំ​ឡុង​ពេល​​ប​​ញ្ចូ​ល​​ហ្គាសកាល​ពី​​វេ​លា​​ម៉ោង១៦​​ល្ងាចថ្ងៃ​ទី​​២៥

​ខេត្តបន្ទាយមានជ័យ ៖ មាន​​ករ​ណី​​ផ្ទុះ​​ធុង​​ហ្គាស ផ្ទុក​​ក្នុង​​រថ​យន្ត​​គ្មាន​​ស្តង់​ដារ ខ្វះ​​ប​ច្ចេក​ទេស​​ អំ​ឡុង​ពេល​​ប​​ញ្ចូ​ល​​ហ្គាស កាល​ពី​​វេ​លា​​ម៉ោង ១៦​​ល្ងាច ថ្ងៃ​ទី​​២៥ ខែ​មេ​សា ឆ្នាំ​​២០​១៤ ស្ថិត​នៅ​​ភូមិ​​ខ្លា​​ងាប់ ឃុំ​​ទួល​​ព​ង្រ ស្រុក​​ម៉ា​ឡៃ ខេត្ត​បន្ទា​យ​មាន​ជ័យបណ្តាល​ម្ចាស់ផ្ទះ ម្នាក់​រងរបួស​ធ្ងន់​។​

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង ចូលទៅ​ចាក់​ហ្គាស មិនទាន់​នឹង​ពេញ​ផង ស្រាប់​តែមាន​អណ្តាតភ្លើង ឆាប​ចំ​ចំណុច​កន្លែង​ភ្ជាប់ ខាងក្រោយ​រថយន្ត ក៏​បណ្តាលអោយ​ភ្លើង​ឆេះឆាប រថយន្ត​បាន​បន្តិច ភ្លាមនោះ​អណ្តាតភ្លើង បន្តទៅ​ឆាបឆេះ​ត្រង់​កន្លែង រក្សា​ធុង​ហ្គាស ក៏​ផ្ទុះ​ឮសូ​ដូច​គ្រាប់បែក ឆេះ​រាលដាល​ដល់ផ្ទះ ម្ចាស់​លក់​ហ្គាស និង​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ ឈ្មោះ ក្រូច ភី​រ៉ុ​ម អាយុ ៣៩​ឆ្នាំ មានមុខ​លក់​ហ្គាស រងរបួស​ធ្ងន់​។​

​លោក​វរសេនីយ៍ សៅ ប៊ុន អធិការ​ស្រុក​ម៉ាឡៃ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ធុង​ហ្គាស​នេះ គឺ​បណ្តាលមកពី កន្លែង​បញ្ចូល​ហ្គាស មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ក្នុង​ការ​ភ្ជាប់​ប្រព័ន្ធ ណាមួយ​កន្លែង​ផ្ទុក​គ្មាន​របៀប​នោះទេ​។ លោក​អធិការ​បាន​បន្តថា ភ្លើង​ឆេះ​ផ្ទះ​បណ្តាលមកពី ឡាន​ចាក់​ហ្គាស​ផ្ទុះ ឆេះ​អស់​ផ្ទះមួយ​ខ្នង ឈើ​លើ​ថ្ម​ក្រោម​ទាំងស្រុង  និង​ឡាន​មួយគ្រឿង របួស​មនុស្ស​ធ្ងន់ធ្ងរ​៕

Wat 260425 Wat 260426


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item