ក្រុមហ៊ុននាំចូលទឹកដោះគោវ៉ាហាហារងការរិះគន់ថា បានបន្លំចែកចាយផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់(មានវីដេអូ)

បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលទឹកដោះគោស្រស់ម៉ាក វ៉ាហាហា លើទីផ្សារព្រះរាជាណាចក្រកម្ពុជា បានទម្លាយចេញនូវរឿងអាស្រូវរបស់ក្រុមហ៊ុន ឲ្យដឹងថា អ្នកគ្រប់គ្រងក្រុមហ៊ុនបានបង្គាប់បញ្ជាឲ្យបុគ្គលិកយកសាំងក្រអូបដុសជូតខាត់ទៅលើកាលបរិច្ឆេទនៃការប្រើប្រាស់ផលិតផលទឹកដោះគោដែលហួសកំណត់កាលប្រើប្រាស់ ដើម្បីបន្លំបញ្ចេញលក់ចែកចាយលើទីផ្សារ ខណៈដែលបុគ្គលិកមួយចំនួនបានប្រកែកមិនយល់ព្រមលក់មនសិការចូលរួមប្រព្រឹត្តទុច្ចរិតជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុននោះឡើយ ។
នៅត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ទាក់ទងនឹងរឿងអាស្រូវនេះពីលោក ជា ម៉ានិត នាយកក្រុមហ៊ុនម៉ានិតគ្រុប ខូអិលធីឌី (MANITH GROUP Co.,LTD) ដែលនាំចូល និងចែកចាយផលិតផលទឹកដោះគោស្រស់ម៉ាក វ៉ាហាហា នោះនៅឡើយទេ ខណៈដែលមាន VIDEO CLIP មួយបានបង្ហាញអំពីព័ស្តុតាងបុគ្គលិកក្រុមហ៊ុនចែកចាយទឹកដោះគោស្រស់ វ៉ាហាហា យកសាំងក្រអូបជូតលុបកាលបរិច្ឆេទដែលហួសកំណត់របស់ទឹកដោះគោចោល ដើម្បីងាយស្រួលបន្លំលក់ចែកចាយលើទីផ្សារ ។
សូមសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម មេត្តាចុះស៊ើបអង្កេត ត្រួតពិនិត្យទៅលើសេវាកម្មលក់ចែកចាយផលិតផលទឹកដោះគោស្រស់ម៉ាក វ៉ាហាហា របស់ក្រុមហ៊ុនម៉ានិតគ្រុប ខូអិលធីឌី នោះផង ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាពរបស់អតិថិជនអ្នកប្រើប្រាស់ទឹកដោះគោហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ (Expire Date) ៕
 
 
Source from: www.dtn7.com























  Loading...




Post a Comment