Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កូដកម្ម​របស់​បុគ្គលិក​ស្ថានីយ៍​ឥន្ធនៈ​ CALTEX​ មិន​ទាន់​មាន​ដំណោះស្រាយ​

​ការ​ចរចា​រវាង​តំណាង​បុគ្គលិក​ស្ថានីយ៍​ប្រេងឥន្ធនៈ​ CALTEX​ ដែល​កំពុង​ធ្វើ​កូដកម្ម​ និង​ក្រុមហ៊ុន​ CHEVRON​ របស់​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៤​នេះ​ មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ​ ហើយ​ក្រុម​កូដ​ករ​បាន​អះអាង​ថា​ នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ធ្វើការ​តទៅ​ទៀត​រហូត​ដល់​មាន​ដំណោះស្រាយ​សម​ស្រប​អាច​ទទួលយក​បាន​ ។​

​ទាក់ទង​នឹង​សំណើ​ទាមទារ​ដំឡើង​ប្រាក់បៀវត្សរ៍​ឲ្យ​បាន​ចំនួន​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​របស់​បុគ្គលិក​បម្រើ​ការងារ​នៅ​ស្ថានីយ៍​ប្រេង ឥន្ធនៈ​CALTEX​ នោះ​ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បញ្ជាក់​ថា​ នឹង​យក​ទៅ​សិក្សា​ក្នុង​រយៈពេល​ពី​២​ទៅ​៣​ខែ​ទៀត​និង​សំណើ​ទាមទារ​ឲ្យ​មាន​ប្រាក់ខែ​ទី​១៣​នោះ​ ភាគី​ក្រុមហ៊ុន​អះអាង​ថា​ ប្រាក់​រង្វាន់​ត្រូវ​បាន​ក្រុមហ៊ុន​ផ្តល់​ឲ្យ​រៀង​រាល់​ខែ​ដល់​បុគ្គលិក​គ្រប់ៗ​គ្នា​អស់ហើយ​។​

​លោក​ សរ​ ម៉ូ​រ៉ា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ចរចា​នេះ​ទទួល​បាន​លទ្ធផល​តិចតួច​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ​ គឺ​ភាគី​ក្រុមហ៊ុន​បាន​ត្រឹម​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​ខាង​បេឡា​ (​ខាង​គិតលុយ​)​ ចំនួន​១០​ដុល្លារ​អា​មេ​រិ​ក​ រីឯ​បុគ្គលិក​កម្មករ​ដែល​លក់​ផ្ទាល់​មិន​ទាន់​បាន​ដំឡើង​ឡើយ​ ។​

​ភាគី​ក្រុមហ៊ុន​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​មានការ​ខកចិត្ត​ចំពោះ​បុគ្គលិក​ទាំងអស់​ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​គំហុក​ គឺ​ឈប់​ធ្វើការ​ភ្លាមៗ​ ដោយ​មិន​ជ្រើសរើស​យក​វិធាន​ផ្លូវច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​មាន​លទ្ធភាព​បន្ត​ការ​ផ្គត់​ផ្អង់​ផលិតផល​ប្រេងឥន្ធនៈ​ដល់​អតិថិជន​នោះ​ទេ​ ។​ ក្រុមហ៊ុន​នឹង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ ដោយ​សុវត្ថិភាព​ និង​ដោយ​សន្តិវិធី​ តាម​ដែល​ក្រុមហ៊ុន​អាច​ធ្វើ​បាន​ ៕​

CALTEX CALTEX-2CALTEX-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item