 
នាំគ្រួសារជិះរ៉ឺម៉កម៉ូតូកង់បីទៅលេងភ្នំតាម៉ៅ ក្រឡាប់មុខវត្តធុតង្គចំការដូង ស្ត្រីម្នាក់របួសធ្ងន់
 រាជធានីភ្នំពេញ៖ស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារក្រឡាប់ម៉ូតូកង់បីកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ខែឧសភា
	រាជធានីភ្នំពេញ៖ស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារក្រឡាប់ម៉ូតូកង់បីកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១២ខែឧសភារាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ដោយសារក្រឡាប់ម៉ូតូកង់បី កាលពីវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចទល់មុខក្លោងទ្វារ ចូលវត្តធុតង្គចំការដូង ផ្លូវលេខ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលស្ត្រីរងគ្រោះ និងក្រុមគ្រួសារនាំគ្នា ជិះម៉ូតូកង់បីចេញពីផ្ទះ ក្នុងគោលបំណង ធ្វើដំណើរឆ្ពោះលេងភ្នំតាម៉ៅ។
ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ន ផល អាយុ ៤៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះ និងក្រុមគ្រួសាររួមដំណើរ ជិះម៉ូតូកង់បីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BF-3588 ធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូរ៉ឺម៉ក បានឡើងទៅលើផ្លូវបេតុង តែម៉ូតូរ៉ឺម៉កនោះក៏ធ្លាក់ជង្ហុក បណ្ដាលឲ្យក្រឡាប់ ហើយស្ត្រីរងគ្រោះ ទំនងមានជំងឺខ្សោយបេះដូងផងនោះ ក៏សន្លប់ឈឹង ត្រូវក្រុមគ្រួសារដឹកតាម ម៉ូតូរ៉ឺម៉កទៅគ្លីនិកឯកជន៕
Source from: watphnom-news.com
 



 




















 Loading...
  Loading...





Post a Comment