Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តាចាស់ បង្ខំ​ប្រពន្ធ​រួមភេទ​ដូច​សត្វ​ធាតុ ហើយ​ចាប់រំលោភ​នារី​មិន​គ្រប់ទឹក រហូត​បានកូន​មួយ​

​ខេត្តក្រចេះ៖ប៉ូ​លិស​​ព្រ​ហ្ម​ទណ្ឌ​​ខេត្តបាន​​ក​សាង​​សំ​ណុំ​រឿងប​ញ្ជូន​​ខ្លួន​​ជន​ស​ង្ស័យ​វ័យ​ចំ​ណាស់​​ម្នាក់ទៅ​កាន់​​សា​លា​ដំ​បូង​​កាល​ពី​​រ​សៀ​ល​​ថ្ងៃ​ទី​​១២ខែ​ឧ​ស​ភា

​ខេត្តក្រចេះ ៖ ប៉ូ​លិស​​ព្រ​ហ្ម​ទណ្ឌ​​ខេត្ត បាន​​ក​សាង​​សំ​ណុំ​រឿង ប​ញ្ជូន​​ខ្លួន​​ជន​ស​ង្ស័យ ​វ័យ​ចំ​ណាស់​​ម្នាក់ ទៅ​កាន់​​សា​លា​ដំ​បូង​​ កាល​ពី​​រ​សៀ​ល​​ថ្ងៃ​ទី​​១២ ខែ​ឧ​ស​ភា ពី​បទ​​រំ​លោ​ភ​​សេ​ព​ស​ន្ថវៈ លើ​​ស្ត្រី​​វិកល​ច​រិត ហើយ​​ត្រូវ​បាន​​ប៉ូ​លិស​​ស្រុក​​ឆ្លូង ចាប់​​ឃាត់ខ្លួន កាលពី រសៀល​ថ្ងៃទី​១០ ខែឧសភា នៅក្នុង​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង បន្ទាប់ពី​បាន​ចាប់រំលោភ ស្ត្រី​វិកល ចរិត​ម្នាក់ ច្រើនលើកច្រើនសា រហូត​មានកូន​មួយ ទើប​បែកធ្លាយ​។​

​ជនសង្ស័យ​មានឈ្មោះ អ៊ឹម នន អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ហាន់ជ័យ​ទី​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង និង​ស្ត្រី​រងគ្រោះ​អាយុ ២៥​ឆ្នាំ ជា​ស្ត្រី​វិកលចរិត រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា​។  កន្លងមក​ម្តាយ​របស់​ស្ត្រី​រងគ្រោះ បានមក​ប្តឹង​នគរបាល​ស្រុក ឲ្យ​មាន​វិធានការ​លើ ជនសង្ស័យ​រូបនេះ​បន្ទាប់ពី​ដឹងថា ជនសង្ស័យ​បាន​ចាប់​រំលោ​ភ​នាង ជាច្រើនលើក​ច្រើនសារ បើទោះបីជា​ដឹងថា នាង​ស្ត្រី​វិកលចរិត​ក៏ដោយ​។​

​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង របស់​គ្រួសារ​ស្ត្រី​រងគ្រោះ កម្លាំង​ជំនាញ​បានធ្វើ​ការតាមដាន សកម្មភាពរ​បស់ជនស​ង្ស័​យ រហូតដល់​រសៀល​ថ្ងៃទី​១០ ខែឧសភា ស្រាប់តែ​ឃើញ​ជនសង្ស័យ ធ្វើ​សកម្មភាព​ចាប់រំលោភ លើ​ស្ត្រី​រងគ្រោះ​ម្តងទៀត នៅ​នឹង​មាត់បឹង​ខាងក្រោយ​ភូមិ ក៏ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​បានតែ​ម្តង​។ ជន​សង្ស័យ​រូបនេះ ជា​មនុស្ស​ពោះម៉ាយ គឺ​ប្រពន្ធ​រត់ចោល ដោយសារតែ​ស៊ូទ្រាំ និង​ការរួម​ដំណេក ជាមួយ​ជន​នៃ​នេះ​មិនបាន ហើយ​ជននេះ​បាន​ចាប់រំលោភ ស្ត្រី​រងគ្រោះ​រហូត​មានកូន​ប្រុស​មួយ ទើប​បែកធ្លាយ​៕

Wat 120516


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item