ខឹងស្រីស្នេហ៍មិនបើកទ្វារ ដេញចាក់របួសហូរឈាមពេញបន្ទប់ ហើយចាក់ខ្លួនឯងគួរឲ្យរន្ធត់
រាជធានីភ្នំពេញ៖ជនជាតិបរទេសម្នាក់ទំនងជាបែកថ្នាំបានឡើងទៅរកស្រីស្នេហ៍ដល់បន្ទប់ជួលហើយបានគោះនិងហៅឲ្យនាងបើកទ្វារពេលដែលនាងមិនព្រមបើកទ្វាររាជធានីភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ ទំនងជាបែកថ្នាំ បានឡើងទៅរកស្រីស្នេហ៍ ដល់បន្ទប់ជួល ហើយបានគោះ និងហៅឲ្យនាងបើកទ្វារ ពេលដែលនាងមិនព្រមបើកទ្វារ ស្រាប់តែជនបរទេសរូបនោះ បានធាក់ទ្វារទម្លាយចូលទៅ ដោយយកកូនកាំបិត ដេញចាក់ស្រី ស្នេហ៍ពេញបន្ទប់ កាលពីវេលាម៉ោង ១រំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នៅ ចំណុចផ្ទះជួលលេខ៥០៥ ស្ថិតតាមផ្លូវ រថភ្លើងក្នុងក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ស្រី ភ័ស្ដ អាយុ ២២ឆ្នាំ ធ្វើការនៅបារបារាំង ស្នាក់នៅផ្ទះជួលកន្លែង កើតហេតុ ។ ចំណែកជនបរទេសដែលបែកថ្នាំ យកកូនកាំបិតដេញចាក់ស្រីស្នេហ៍ ឱ្យរងរបួស ហើយចាក់ខ្លួនឯងទៀតនោះ មានឈ្មោះ ចនឃៀរី ភេទប្រុស អាយុ ៤៥ឆ្នាំ ជាជនជាតិអាមេរិកកាំង ស្នាក់នៅសណ្ឋាគារ វ៉កអឹបាវ ក្នុងខណ្ឌដូនពេញ។ មុនពេលកើតហេតុ គេឃើញបរទេសរូបនេះ បានដើរឡើងទៅរកស្រីស្នេហ៍ នៅបន្ទប់លើជាន់ទីមួយ ហើយគេបានឮជនបរទេសរូបនោះ បានគោះទ្វារនិងស្រែកហៅ ឱ្យស្រីស្នេហ៍បើកទ្វារ ។
មួយសន្ទុះក្រោយមក ស្រាប់តែជនបង្ក បានធាក់ទ្វារទម្លុះចូលទៅ ពេលនោះស្រាប់តែឮ សម្លេងនារីជាស្រីស្នេហ៍ ស្រែកឱ្យគេជួយ ហើយម្ចាស់ផ្ទះក៏បាន រត់ឡើងទៅមើល ស្រាប់តែឃើញជនបង្កកំពុង យកកូនកាំបិត ដេញចាក់នារីរងគ្រោះ បណ្តាលឲ្យរងរបួស ហូរឈាមប្រឡាក់ពេញបន្ទប់ ។ ពេលដែលម្ចាស់ផ្ទះទៅជួយ នារីរងគ្រោះ ស្រាប់តែជនបង្កបានរត់មកចាក់គាត់ទៀត តែគាត់បានគេចផុត គ្រាន់តែរងរបួស បន្ដិចបន្តួចប៉ុណ្ណោះ។ នារីរងគ្រោះ បានរត់គេចខ្លួន ស្រាប់តែជនបង្កបាន ដេញតាមចាក់នាងទៀត ទើបនាងបានរត់ ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ ចំណែកជនបង្ក បានយកកូនកាំបិត ចាក់លើទ្រូងខាងឆ្វេង មួយកាំបិតបណ្ដាលឱ្យបាញ់ឈាមមកក្រៅគួរឱ្យញញើតបំផុត៕
Source from: watphnom-news.com























Loading...




Post a Comment