Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បើក​ម៉ូតូ​មិនទាន់​ដល់ផ្ទះ​ផង ត្រូវ​ត្រាក់ទ័រ​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ថ្លុកឈាម​

​ខេត្តបន្ទាយមានជ័យ៖យុវ​ជន​​ម្នា​ក់​បាន​​ស្លាប់យ៉ាង​​អា​ណោ​ច​អា​ធ័មនៅ​នឹង​ក​ន្លែង​​កើត​ហេតុដោយ​សារ​​​តៃ​កុង​​ត្រាក់​ទ័រ​​ទំ​នើងឡើង​​ជែង​​ត្រាក់​ទ័រ​​មួយ​គ្រឿង​ទៀតខ្វះ​​ការ​ប្រុង​ប្រ​យ័ត្នក៏​​ជ្រុល​​ច​ង្កូត​​ទៅ​បុក​​ម៉ូតូ

​ខេត្តបន្ទាយមានជ័យ ៖ យុវ​ជន​​ម្នា​ក់​បាន​​ស្លាប់ យ៉ាង​​អា​ណោ​ច​អា​ធ័ម នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ដោយ​សារ​​​តៃ​កុង​​ត្រាក់​ទ័រ​​ទំ​នើង ឡើង​​ជែង​​ត្រាក់​ទ័រ​​មួយ​គ្រឿង​ទៀត ខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន ក៏​​ជ្រុល​​ច​ង្កូត​​ទៅ​បុក​​ម៉ូតូ យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៧​និង​៤០ នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​មុខ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ស្ថិត​ក្នុងភូមិ  និង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ ណាំ រី​ណា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​គោក​ត្រាច ឃុំ​ឈ្នួ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ គួរ​អា​ណោ​ធ​អាធ័ម​។​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ត្រាក់ទ័រ ម៉ាក ហ្វ​ត​៧៦០០ ពណ៌​ខៀវ មួយគ្រឿង ធ្វើដំណើរ​តាមផ្លូវ​ជាតិ ក្នុង​ល្បឿន​លឿន ទិសដៅ​ទិសខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​ដល់​ជា​ចំណុចកើតហេតុ ជា​ផ្លូវ​កោង​បាន​បន្ថែម​ល្បឿន ដើម្បី​ឡើង​ជែង​ត្រាក់ទ័រ មួយគ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅបុក ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ បិត​តែម​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ដែល​បើកបរ​ក្នុងទិសដៅ​ច្រាស​គ្នា យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​។​

​ចំណែក​តៃកុង​ត្រាក់ទ័រ​បង្ក ក្រោយពេល​កើតហេតុ បាន​ទុក​ត្រាក់ទ័រ​ចោល រួច​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង​។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ស្រុក​ព្រះ​នេត្រ​ព្រះ ក៏បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​វាស់វែង និង​ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ រក​ក្រុមគ្រួសារ​ជនរងគ្រោះ​។​ ​ក្រោយពេល វាស់វែង​រួចរាល់ សមត្ថកិច្ច​បាន​យក ត្រាក់ទ័រ​និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ស្រុក​ព្រះនេត្រព្រះ និង​តាម​ស្រាវជ្រាវ រក​ជនបង្ក​បើក​ត្រាក់ទ័រ មក​ផ្តន្ទា​ទោស​តាមច្បាប់​។ ចំណែក​សាកសព​រងគ្រោះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បានប្រគល់​អោយទៅ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ខ្មែរ​៕ ដោយ ចិន្តា​

Wat 120534 Wat 120531


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item