បុគ្គលិកធនាគារបើកម៉ូតូទៅបុកឡានអស់ប្រេង ចតចោលលើចិញ្ចើមផ្លូវ ស្លាប់គួរឲ្យរន្ធត់
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានបើកម៉ូតូចេញពីស្រុកស្វាយចេកត្រឡប់ទៅធ្វើការនៅស្រុកម៉ាឡៃក្នុងសភាពផ្លូវងងឹតនៅវេលាទៀបភ្លឺក្នុងល្បឿនលឿនមកដល់ពាក់កណ្តាលផ្លូវចាំងភ្លើងហ្វារថយន្ត ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានបើកម៉ូតូ ចេញពីស្រុកស្វាយចេក ត្រឡប់ទៅធ្វើការនៅស្រុកម៉ាឡៃ ក្នុងសភាពផ្លូវងងឹតនៅវេលាទៀបភ្លឺ ក្នុងល្បឿនលឿន មកដល់ពាក់កណ្តាលផ្លូវ ចាំងភ្លើងហ្វារថយន្ត ដែលបើកច្រាស់ទិសគ្នា ក៏ជ្រុលទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ដែលចតនៅលើចិញ្ចើមផ្លូវ ដោយសារអស់ប្រេង យ៉ាងពេញទំហឹង បណ្តាលជនរងគ្រោះ រងរបួសធ្ងន់ និងបានស្លាប់ កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ អូន រដ្ឋា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ជាបុគ្គលិករបស់ធនាគារអេស៊ីលីដា ប្រចាំនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបែកក្បាលបាក់កដៃនិង ភ្លៅ ២-៣ កំណាត់ បានស្លាប់បន្ទាប់ពីបញ្ជូន ទៅដល់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ មុនពេលកើតហេតុ ជនរងគ្រោះបានចេញ ទៅលេងផ្ទះនៅស្រុកស្វាយចេក លុះដើមសប្តាហ៍ព្រឹកថ្ងៃច័ន្ទ ជនរងគ្រោះក៏បានក្រោក ពីម៉ោង ៤ទៀបភ្លឺ ដើម្បីត្រឡប់ទៅធ្វើការ នៅស្រុកម៉ាឡៃ ដោយបានបើកបរ ក្នុងល្បឿនលឿន។
ពេលមកដល់ កំណាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ទំនងជាចាំងភ្លើងហ្វារថយន្ត ដែលបើកច្រាស់ទិសគ្នា ដោយមើលមិនឃើញ សម្រាស់មែកឈើ ដែលគេដាក់ពីមុខ និងពីក្រោយរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9720 ដែលអស់ប្រេង ហើយគេចតលើផ្លូវទុកចោល ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងតែម្តង។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-7398 ខូចខាតផ្នែកខាងមុខទាំងស្រុង៕
Source from: watphnom-news.com























Loading...




Post a Comment