Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កម្មករ​លាង​ឡាន​ចងក​សម្លាប់ខ្លួន​យ៉ាង​អាថ៌កំបាំង បន្ទាប់ពី​និយាយ​ទូរស័ព្ទ​ជាមួយ​ស្ត្រី​ម្នាក់​

​ខេត្ត​ប៉ៃលិន៖យុវ​ជន​​ម្នា​ក់​បាន​​ចង​.​កស​ម្លាប់​ខ្លួនដោយ​​មិន​ដឹង​​មូល​ហេតុក្រោយ​ពេល​​និ​យាយ​​ទូរ​ស័ព្ទជា​មួយ​​ម​នុស្ស​​ស្រីមិន​​ស្គាល់​ឈ្មោះធ្វើ​​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល

​ខេត្ត​ប៉ៃលិន ៖ យុវ​ជន​​ម្នា​ក់​បាន​​ចង​.​ក ស​ម្លាប់​ខ្លួន ដោយ​​មិន​ដឹង​​មូល​ហេតុ ក្រោយ​ពេល​​និ​យាយ​​ទូរ​ស័ព្ទ ជា​មួយ​​ម​នុស្ស​​ស្រី មិន​​ស្គាល់​ឈ្មោះ ធ្វើ​​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​​២០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​១២ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ស្ថិត​ក្នុងភូមិ អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន  ខេត្ត​ប៉ៃលិន​។​

​យុវជន​ចង​-​ក​សម្លាប់ខ្លួន ឈ្មោះ ផាន សុ​ផា អាយុ ២២​ឆ្នាំ ជា​កម្មករ​លាង​រថយន្ត បាន​យក​ខ្សែ​អង្រឹង​មក​ចងក បញ្ចប់ជីវិត មាន​ស្រុកកំណើត នៅ​ភូមិ​អូរ​ចា ឃុំ​អូរ​ចា ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​រស់នៅ ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុង​-​ខេត្ត​ប៉ៃលិន​។ មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី មាន​ប្រជាពលរដ្ឋ​ម្នាក់ បាន​ទៅ​បត់ជើង នៅក្នុង​ចំការ​ក្រោយ​ផ្ទះ ស្រាប់តែ​ប្រទះឃើញ យុវជន​ម្នាក់​ចង​.​ក លើ​ដើម​ខ្នុរ ក៏​រត់​មក​ប្រាប់​មេភូមិ​។​

​ពេលនោះ​លោក​មេភូមិ បាន​ទៅ​ពិនិត្យមើល ឃើញ​ចងក​ពិតមែន ក៏​រាយការណ៍​ប្រាប់​ស​សមត្ថកិច្ច ឲ្យ​បានដឹង​និង​ចុះទៅពិនិត្យ ហើយ​យុវជន​ឈ្មោះ ផាន សុ​ផា ជា​កម្មករ​លាង​រថយន្ត ដែលមាន​ម្ចាស់​ឈ្មោះ ហាក់ ស្រី​នុ​ច រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ ម្ចាស់​លាង​រថយន្ត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ​បាន​ហូប​ស្រា ជាមួយ​កម្មករ​ដូចគ្នា ក្រោយមក​ឃើញ​និយាយ​ទូរស័ព្ទ ជាមួយ​មនុស្ស​ស្រី​ម្នាក់ ហើយក៏​បិទ​ទូរស័ព្ទ រួច​ដើរ​សំដៅទៅ​ខាងក្រោយ​ផ្ទះ បាត់​រហូតដល់​ភ្លឺ ទើប​ប្រទះឃើញ​ចងក ស្លាប់​បាត់ទៅហើយ​៕

Wat 120520


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item