ផឹកស៊ីស្រវឹងនាំគ្នាចូលច្រៀងខារ៉ាអូខេ ហើយចាប់រំលោភកូនស្រីម្ចាស់ហាង ដល់ក្នុងបន្ទប់
រាជធានីភ្នំពេញ៖យុវជនម្នាក់ត្រូវបានឪពុកក្មេងស្រីរងគ្រោះចាប់ខ្លួនប្រគល់ឱ្យនគរបាលចាត់ការភ្លាមៗបន្ទាប់ពីយុវជនកំហូចរូបនេះចូលទៅច្រៀងខារ៉ាអូខេហើយឃើញក្មេងស្រីរងគ្រោះរាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបាន ឪពុកក្មេងស្រីរងគ្រោះ ចាប់ខ្លួនប្រគល់ឱ្យ នគរបាលចាត់ការភ្លាមៗ បន្ទាប់ពីយុវជនកំហូចរូបនេះ ចូលទៅច្រៀងខារ៉ាអូខេ ហើយឃើញក្មេងស្រីរងគ្រោះ ជាកូនម្ចាស់ហាង ដេកក្នុងបន្ទប់តែម្នាក់ឯង ក៏ចូលទៅចាប់រំលោភ រហូតបានសម្រេចបំណង កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នៅផ្ទះខារ៉ាអូខេ មួយកន្លែង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនល្មោភកាមនោះមានឈ្មោះ ច័ន្ទ ដារ៉ា អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះលេខ៤២ សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីក្មេងស្រីរងគ្រោះ រាយការណ៍ប្រាប់ឪពុកឱ្យដឹង ហើយចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ប.ធ.រ អាយុ ១៣ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមពាក្យបណ្ដឹង របស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានដេកនៅក្នុង បន្ទប់ជាន់ទី១ តែម្នាក់ឯង ហើយពេលនោះ ស្រាប់តែឃើញជនសង្ស័យ បើកទ្វារបន្ទប់ ដែលមិនបានចាក់សោ ចូលចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច បើទោះបីជា នាងខំរើបម្រះ និងស្រែកឱ្យគេជួយ យ៉ាងណាក៏ដោយ ។ បន្ទាប់ជនសង្ស័យចាប់រំលោភរួចគេបានឡើងទៅច្រៀង ខារ៉ាអូខេនៅជាន់ទី១ បាត់ទៅ ហើយពេលនោះ នាងក៏ចុះទៅជាន់ក្រោមប្រាប់ឪពុកអំពីសកម្មភាព ដែលជនសង្ស័យ ចាប់រំលោភ ។
ក្រោយពេលបានទទួលដំណឹងភ្លាម ឪពុកបាននាំនាង ទៅចង្អុលមុខជនល្មើស ដល់ក្នុងបន្ទប់ ហើយជនសង្ស័យកំពុងច្រៀង ធ្វើហាក់ដូចជាមិនដឹងរឿងអី រួចក៏ឃាត់ខ្លួនជនសង្ស័យ យក ទៅប្រគល់ឱ្យ នគរបាលប៉ុស្ដិ៍កាកាប ចាត់ការតាមផ្លូវច្បាប់តែម្ដង។ ជនសង្ស័យឈ្មោះ ច័ន្ទ ដារ៉ា បានសារភាពថា ខ្លួនពិតជាបាន ចាប់រំលោភក្មេងស្រីរងគ្រោះ ប្រាកដមែន ខណៈដែលខ្លួនផឹកស៊ីស្រវឹងជាមួយមិត្ដភក្ដិ ហើយចុះទៅជាន់ក្រោម ប្រទះឃើញក្មេងស្រីរងគ្រោះ ដេកក្នុងបន្ទប់តែម្នាក់ឯង មើលទៅទំនងពេក៕
Source from: watphnom-news.com























Loading...




Post a Comment