ទៅរកស្ត្រីបម្រើផ្លូវភេទបន្ធូរអារម្មណ៍ ត្រូវក្រុមចោរដកកាំភ្លើងភ្ជង់ក្បាល គំរាមប្លន់យកម៉ូតូ
រាជធានីភ្នំពេញ៖ក្រុមចោរមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃបានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកសេ១២៥ស៊េរី២០១០រាជធានីភ្នំពេញ ៖ ក្រុមចោរមានគ្នា ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃ បានធ្វើសកម្មភាព ប្លន់យកម៉ូតូ ម៉ាកសេ១២៥ ស៊េរី២០១០ មួយគ្រឿង ពីយុវជនម្នាក់ ពេលទៅរកស្រីកំដរអារម្មណ៍ នៅក្បែរប៉ុស្តិ៍ រដ្ឋបាលសង្កាត់ទួលស្វាយព្រៃ២កាលពីវេលាម៉ោង ២៣និង៣០ នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខ ភោជនីយដ្ឋាន បង្កងមាស តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា យុវជនរងគ្រោះ ដែលត្រូវក្រុមចោរប្លន់ ភ្ជង់ក្បាលមានឈ្មោះ ឈួន សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE 6541។ មុនពេលកើតហេតុ យុវជនរងគ្រោះ បានជិះម៉ូតូមកឈប់ នៅចំណុចងងឹត មុខភោជនីយដ្ឋានបង្កងមាស បំណងចាំយកនារី បម្រើផ្លូវភេទទៅដេក។
ប៉ុន្តែពេលកំពុងអង្គុយលើម៉ូតូ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្រាប់តែលេចមុខ ជនសង្ស័យចំនួន ២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកឈប់ក្បែរជនរងគ្រោះ ហើយបានប្រតាយប្រតប់ ដណ្ដើមយកម៉ូតូ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យ ទើបជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ បានដកកាំភ្លើងខ្លីមួយដើម ពីចង្កេះភ្ជង់ក្បាលជនរងគ្រោះ និងគំរាមមិនឲ្យស្រែក ព្រមទាំងសម្លុតឲ្យប្រគល់ម៉ូតូ តាមសម្រួល ហើយពួកជនល្មើស បាននាំគ្នាជិះម៉ូតូ ម្នាក់មួយគ្រឿងគេចខ្លួនបាត់ស្រមោលភ្លាមៗ៕
Source from: watphnom-news.com























Loading...




Post a Comment