បន្ទាប់ពីផ្តល់កំណើតកូនទី២ ដុះសាច់ក្នុងសុដន់ទម្ងន់ជិត ២ គីឡូក្រាម គួរឲ្យភ័យខ្លាចបំផុត
ក្រុងហាណូយ៖តាមប្រភពព័ត៌មានបរទេសបានប្រាប់ឲ្យដឹងថាស្រី្តដែលមានឈ្មោះវ៉ាន់អាយុ៣៦ឆ្នាំរស់នៅក្នុងខេត្តដាក់ឡាក់ក្រុងហាណូយ ៖ តាមប្រភពព័ត៌មានបរទេស បានប្រាប់ឲ្យដឹងថា ស្រី្តដែលមានឈ្មោះ វ៉ាន់ អាយុ ៣៦ឆ្នាំ រស់នៅក្នុងខេត្តដាក់ឡាក់ ប្រទេសវៀតណាម មានដុំសាច់ដ៏ធំ ក្នុងសុដន់របស់នាង បន្ទាប់ពីកំណើតកូនទីពីរ ដែលធ្វើឲ្យសុដន់ឡើងធំម្ខាងខុសពីធម្មតា។ រហូតដល់ថ្ងៃទី៨ ខែឧសភា គ្រូពេទ្យនៅមជ្ឈមណ្ឌល វះកាត់ប្លាស្ទិចហូជីមិញ-កូរ៉េ បានធ្វើការវះកាត់ និងយកដុំសាច់ ចេញពីសុដន់របស់នាង ដោយទទួលបានជោគជ័យ ។
កាលពីមុនលោកស្រី វ៉ាន់ មានសុដន់ជាធម្មតា ស្រស់ស្អាតល្អឥតខ្ចោះ ហើយបន្ទាប់ពីកំណើតកូនទី២ បានផ្លាស់ប្តូរសុដន់ ខាងស្តាំរបស់នាង រីកធំឡើងៗហួសហេតុយ៉ាងរហ័ស ធ្វើឲ្យសុដន់នាង មានភាពមិនស៊ីសង្វាក់គ្នា។ នាង វ៉ាន់ បានទៅមន្ទីរពេទ្យ ជាច្រើនកន្លែង ដើម្បីឲ្យវេជ្ជបណ្ឌិត ធ្វើរោគវិនិច្ឆ័យក្រពេញទឹកដោះ របស់នាង ។ នៅមជ្ឈមណ្ឌល វះកាត់ប្លាស្ទិចហូជីមិញ-កូរ៉េ គ្រូពេទ្យបានកំណត់ការរីកដុំសាច់ និងការវះកាត់ដាក់ប្លាស្ទិច តម្រូវសុដន់ទាំងពីររបស់នាង មានទំហំមាឌប៉ុនគ្នា។
វេជ្ជបណ្ឌិត Tu Nguyen Phan Dung នៃមជ្ឈមណ្ឌលវះកាត់ ប្លាស្ទិច ហូជីមិញ-កូរ៉េ បាននិយាយថា ដុំសាច់ក្នុងសុដន់ទំហំ 15×20 សង់ទីម៉ែត្រ មានទម្ងន់ជិត ២គីឡូក្រាម ថែមទាំង ជាដុំសាច់ដ៏កម្រ មានក្នុងសុដន់ដែលលោក ទើបនឹងជួបប្រទះ៕
Source from: watphnom-news.com























Loading...




Post a Comment