ទៅហូបការរាំវង់ជាន់ជើងគ្នា តាមកាប់ប្រហារផុងលលាដ៍ក្បាល ស្លាប់ពេលបញ្ជូនមកពេទ្យ
ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបានក្លាយជាឃាតករតាមកាប់អ្នកភូមិម្នាក់ដល់ផ្ទះចំក្បាលមួយកាំបិតកកុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីបានប៉ះសំដីគ្នាខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បានក្លាយជាឃាតករ តាមកាប់អ្នកភូមិម្នាក់ ដល់ផ្ទះចំក្បាលមួយកាំបិតកកុក បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានប៉ះសំដីគ្នា ពេលរាំវង់ក្នុងពិធីមង្គលការ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក គង់ ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានអោយដឹងថា បុរសជាឃាតករមានឈ្មោះ ឃួន សំណប់ អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ វុន វី អាយុ ៣២ឆ្នាំ រស់នៅក្នុង ភូមិឃុំជាមួយគ្នា។ មុនពេលកើតហេតុ ពួកគេបានចូលរួមស៊ីផឹក ក្នុងពិធីមង្គលការអ្នកភូមិ បន្ទាប់មកបានចូលរួម រាំវង់ធុងបាសក្នុងពេលយប់ ក៏បានប៉ះពាក្យសំដី ឈ្លោះប្រកែកគ្នាមួយសន្ទុះ ហើយក៏បែកគ្នាមកផ្ទះវិញ។
នៅពេលនោះជនដៃដល់ បានតាមដើរតាមពីក្រោយជនរងគ្រោះ ហើយក៏បានលួចយក កាំ បិតកកុកដងដែក១ ពីផ្ទះបងថ្លៃទៅលួចកាប់ ជនរងគ្រោះចំក្បាល មួយកាំបិត បណ្តាលអោយមុតផុងលលាដ៍ក្បាល និងបានស្លាប់នៅពាក់កណ្តាលផ្លូវ នៅពេលក្រុមគ្រួសារ បញ្ជូនជនរងគ្រោះ មកកាន់មន្ទីរពេទ្យ ស្រុកកំពង់ត្រឡាច។ សមត្ថកិច្ចមូលដ្ឋាន ក៏បានព័ទ្ធចាប់ជនសង្ស័យ នៅក្នុងលំនៅដ្ឋាន ហើយបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment