ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូដឹកស្រាបៀ ទៅបុករ៉ឺម៉កកង់៣ យ៉ាងពេញទំហឹង ដួលសន្លប់ស្តូកស្តឹង
រាជធានីភ្នំពេញ៖បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំបានជិះម៉ូតូទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងរាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ បានជិះម៉ូតូទៅបុក រ៉ឺម៉កម៉ូតូកង់បីពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹង នៅនឹងកន្លែង កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤នៅមុខផ្ទះសំណាក់ អ៊ែរផតប្លូស្តា តាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរ៉ឺម៉ូតូកង់បី បើកតាមផ្លួវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក៏ត្រូវបុរសម្នាក់ជិះម៉ូតូម៉ាក CD ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 1D-8779 ក្នុងស្ថានភាពស្រវឹង និងមានស្រាបៀរ នៅលើម៉ូតូទៀតផង ក្នុងទិសដៅស្របគ្នា បានមកបុកពីក្រោយ រ៉ឺម៉កម៉ូតូយ៉ាងពេញទំហឹង ខណៈដែលរ៉ឺម៉កម៉ុតូ កំពុងឈប់ដាក់ម៉ូយ បណ្តាលឱ្យបុរសជិះម៉ូតូ CD សន្លប់នៅនិងកន្លែង បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងនាំគ្នាលើកជនរងគ្រោះ មកដាក់ចិញ្ចើមថ្នល់ រងចាំរថយន្តសង្គ្រោះ មកដឹកទៅកាន់មន្ទីរពេទ្យ៕
Source from: watphnom-news.com























Loading...




Post a Comment