លោក សាល មេការក្រុមហ៊ុនទ្រីភាព បង្កើតទីតាំងស្តុកឈើដ៏ធំ នៅក្បែរច្រកអូរយ៉ាដាវ ប្រមូលទិញឈើពីឈ្មួញតូចតាច ផ្ទុយពីអាជ្ញាប័ណ្ណ
ខេត្តរតនគិរី៖ក្រុមឈ្មួញបានកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យកាប់បំផ្លាញឈើប្រណីតតាមព្រៃសហគមន៍ជម្រកសត្វព្រៃលំផាត់ជាពិសេសព្រៃឈើនៅក្នុងស្រុកវ៉ឺនសៃខេត្តរតនគិរីខេត្តរតនគិរី ៖ ក្រុមឈ្មួញបានកេណ្ឌប្រមូលប្រជាពលរដ្ឋ ឲ្យកាប់បំផ្លាញឈើប្រណីត តាមព្រៃសហគមន៍ ជម្រកសត្វព្រៃលំផាត់ ជាពិសេសព្រៃឈើ នៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី យ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាបនោះទេ ហើយគេដឹងថា មេការរបស់ក្រុមហ៊ុន ទ្រី ភាព ដ៏មានឥទ្ធិពលប្រចាំ ខេត្តរតនគិរីឈ្មោះ សាល កំពុងមានអំណាច ក្នុងការស្ពាយលុយយកទៅបើករបបប្រចាំខែ ជូនសមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលជួយសម្របសម្រួល សម្រាប់ការដឹកជញ្ជូនឈើខុសច្បាប់ របស់ក្រុមហ៊ុន ទ្រី ភាព និងដើម្បីការពារ មុខជំនួញប្រមូលទិញឈើ ឲ្យចៀសផុតពីឧបសគ្គផ្សេងៗ។ គេឆ្ងល់ថា មួយរយៈចុងក្រោយនេះ កម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះទៅបង្ក្រាប ការដឹកជញ្ជូនឈើខុសច្បាប់ នៅលើទឹកដីខេត្តរតនគិរី ប៉ុន្តែមិនហ៊ានប៉ះពាល់ឈើរបស់លោក សាល នោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី ។
មន្ត្រីតូចតាចមួយចំនួន ដែលមិនបានទទួលផលប្រយោជន៍ ពីការរកស៊ីដឹកជ្ជូ្នឈើខុសច្បាប់ របស់ឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា ការបំផ្លាញព្រៃឈើ នៅតាមតំបន់ព្រៃការពារព្រៃសហគមន៍ ជាពិសេសនៅដែនជម្រកសត្វព្រៃលំផាត់ និងព្រៃសហគមន៍របស់ជនជាតិភាគតិច នៅស្រុកវ៉ឺនសៃ ត្រូវបានកាប់បំផ្លាញ យ៉ាងវិនាសហិនហោច ដោយសារតែមានការបំផុស ពីឈ្មួញកណ្តាលមួយចំនួន។ លោក សាល ដែលជាមេការ ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ដែលជាប្រធានរដ្ឋបាល និងជាអ្នកចាត់ចែង កាន់ការងារលុយកាក់ បានបង្កើតទីតាំងស្តុកឈើដ៏ធំមួយកន្លែង នៅក្បែរច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ដើម្បីងាយស្រួល ដឹកជញ្ជូនទៅលក់នៅស្រុកយួន ហើយទីតាំងស្តុកឈើដ៏ធំមួយនេះ ចាំប្រមូលទិញពីឈ្មួញកណ្តាល ឬឈ្មួញតូចតាចទាំងយប់ទាំងថ្ងៃ មានប៉ុន្មានទិញទាំងអស់ដោយលោក សាល ចាំទូទាត់លុយកាក់។
ជាគោលការណ៍ក្រុមហ៊ុន ទ្រី ភាព ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការប្រមូលទិញឈើ ដែលបានមកពីការបង្ក្រាប របស់សមត្ថកិច្ចនិងមន្ត្រីជំនាញ ប៉ុន្តែភាពជាក់ស្តែងលោក សាល បានចាត់តាំងបណ្តាញ ឲ្យចាំប្រមូលទិញឈើប្រណីត ពីប្រជាពលរដ្ឋនិងឈ្មួញតូចតាច នៅតាមបណ្តាស្រុក ដើម្បីដឹកជញ្ជូនយកមកស្តុកទុក នៅឃ្លាំងដ៏ធំនៅក្បែរ ច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ។ ការប្រមូលទិញឈើប្រណីត ដែលគ្មានប្រភពច្បាស់លាស់ ភាគច្រើនជាឈើដែលបានមក ពីការកាប់បំផ្លាញនៅតាម ព្រៃសហគមន៍ នៅទូទាំងខេត្តរតនគិរី ហាក់ដូចជាការលើកទឹកចិត្ត ឲ្យឈ្មួញតូចតាចនិងប្រជាពលរដ្ឋ កាប់បំផ្លាញព្រៃឈើ យ៉ាងវិនាសហិនហោច ដូចដែលប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បានពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ នៅក្នុងខេត្តរតនគិរី ដែលទាមទារឲ្យ រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រួតពិនិត្យទប់ស្កាត់បញ្ហានេះ ឡើងវិញផង៕
Source from: watphnom-news.com























Loading...




Post a Comment