Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់​មួយកន្លែង ដុត​កំទេច​ឈើ​ហុយផ្សែង​ ប៉ះពាល់​អ្នកជិតខាង​

​ខេត្តរតនគិរី៖សិប្ប​កម្ម​​កែ​ច្នៃ​​គ្រឿង​​ស​ង្ហា​​រឹមមួយ​កន្លែង​ដែល​មាន​​ទី​តាំង​​ស្ថិត​នៅ​​ភូមិ​​១ហៅ​​រង្វង់​​មូលយាយ​​ទូល​​ចេកស​ង្កាត់​​កា​ចា​ញក្រុង​​បាន​​លុង

​ខេត្តរតនគិរី ៖ សិប្ប​កម្ម​​កែ​ច្នៃ​​គ្រឿង​​ស​ង្ហា​​រឹម មួយ​កន្លែង​ដែល​មាន​​ទី​តាំង​ ​ស្ថិត​នៅ​​ភូមិ​​១ ហៅ​​រង្វង់​​មូល យាយ​​ទូល​​ចេក ស​ង្កាត់​​កា​ចា​ញ ក្រុង​​បាន​​លុង ខេត្ត​រតន​គិរី កំពុង​តែ​​ប្រ​ឈម​មុខ និង​​ការ​​រិៈ​​គន់​​យ៉ាង​ធ្ងន់​ធ្ងរ ពី​​សំ​ណា​ក់​​ប្រ​ជា​ពល​រដ្ឋ ដែល​​រស់នៅ​ក្បែរ សិប្បកម្ម​ខាងលើ ដោយសារតែ​សិប្ប​កម្មនេះ ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក​ការរំខាន​អ្នករស់នៅ​ជិតខាង តាមតែ​អំពើ​ចិត្ត​។​

​ប្រភពពី​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​រោង​សិប្បកម្ម​ខាងលើ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៤​និង​០០ នាទី ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៤ ម្ចាស់​សិប្ប​កម្មនេះ បាន​ប្រមូល​កំទេច​ឈើ ជា​ពំនូក​ធំៗ ហើយ​ដុត​កណ្តាលវាល លើ​ផ្ទៃដី​របស់ខ្លួន បណ្តាលអោយ​កំទេច​ឈើ​ទាំងនោះ ឆេះ​ហុយផ្សែង​យ៉ាង​ទ្រលោម ង​ងិ​ត​មេឃ ហោះ​ហើរ​ទៅ​គ្រប់ទិសទី ប៉ះពាល់​ទៅលើផ្ទះ​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​យ៉ាងខ្លាំង ហើយ​កំទេច​ឈើ​ទាំងនោះ គឺ​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ធ្នង់​ដែលមាន​ជាតិពុល អាច​​ប៉ះពាល់​ដល់​ស្ត្រី ដែល​ទើប​ឆ្លងទន្លេ​រួច​ថ្មីៗ (​ប៉ះពាល់​ភ្នែក​) ។ ប្រភព​បាន​បន្តទៀតថា ម្ចាស់​រោង​សិប្បកម្ម​ខាងលើ ត្រូវបាន​គេ​ស្គាល់ឈ្មោះ រ៉ូ​ត សារុន ភេទ​ប្រុស ជនជាតិខ្មែរ មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​ខាងលើ មានមុខ​របរ​លួចលាក់ បើក​រោង​សិប្បកម្ម​កែច្នៃ គ្រឿង​សង្ហា​រឹម ដោយ​គ្មាន​ច្បាប់ទម្លាប់​។​

​បើ​យោងតាម​សំដី របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា រោង​សិប្បកម្ម​កែច្នៃ​ខាងលើ គឺ​ពិតជា​គ្មាន​ច្បាប់​អនុញ្ញាត ត្រឹម​ត្រូវ​នោះទេ គ្រាន់តែ​ជា​មុខរបរ​តូចតាច ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។ ទាក់ទង​លើ​បញ្ហា​ខាងលើ ប្រជាពលរដ្ឋ​ដែល​ទទួលរង នូវ​ផ្សែង​ពុល ក៏បាន​រាយការណ៍ តាម​ទូរស័ព្ទ​ទៅ​លោក សួន សា​វុ​ទ្ធ មេ​ប៉ុស្តិ៍​សង្កាត់​កាចា​ញ ដោយ​លោក​បាន​និយាយថា លោក​និង​ចាត់តាំង​មន្ត្រីក្រោមឱវាទ អោយ​ចុះមក​ត្រួតពិនិត្យ​កន្លែង​សិប្បកម្ម ខាងលើ​ជាក់ស្តែង​៕ ដោយ បាន​លុង​

Wat 06056 Wat 06057


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item