ឃាត់ខ្លួនកូនស្រីថៅកែផ្សារទំនើប ពីបទឆបោកប្រាក់ ២៥.០០០ ដុល្លារ រឿងទិញជណ្តើរយន្ត
រាជធានីភ្នំពេញ៖កូនស្រីថៅកែផ្សារទំនើបមួយកន្លែងនៅតាមមាត់ស្ទឹងក្នុងខេត្តសៀមរាបត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃរាជធានីភ្នំពេញ ៖ កូនស្រីថៅកែផ្សារទំនើប មួយកន្លែងនៅតាមមាត់ស្ទឹង ក្នុងខេត្តសៀមរាប ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០១៤ ដោយជាប់ពាក់ព័ន្ធ លើបណ្តឹងរំលោភលើទំនុកចិត្ត ឆបោកប្រាក់ ២៥.០០០ ដុល្លារអាមេរិក រួចបញ្ជួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ប៊ុនហេង សុធារ័ត្ន អាយុ ៣៣ឆ្នាំ មានប្តីជាជនជាតិថៃ ស្នាក់នៅផ្ទះជួលផ្លូវលេខ៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកា បញ្ជាឱ្យនាំខ្លួនរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះម្នាក់ ប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត ក្នុងរឿងយកលុយ ២៥.០០០ ដុល្លារទៅធ្វើជណ្តើរយន្ត ៧-៨ ខែមកហើយ តែមិនដឹងជណ្តើរយន្ត នៅឯណា ។
មន្ត្រីនគរបាលបានឲ្យដឹងថា ករណីឃាត់ខ្លួនស្ត្រីឈ្មោះ ប៊ុនហេង សុធារត្ន័ យោងទៅលើពាក្យបណ្តឹងមួយ បានចោទប្រកាន់ថា កាលពីអំឡុងខែតុលា ២០១៣ មានពណិជ្ជករម្នាក់ នៅរាជធានីភ្នំពេញ បានទាក់ទងអ្នកស្រី ប៊ុនហេង សុធារត្ន័ កុំម៉ង់ទិញជណ្តើរយន្ត ២គ្រឿង ម៉ាកមីហ្សុយមីស៊ី ដែលមានទឹកប្រាក់តម្លៃ ៥០.០០០ ដុល្លារដើម្បីយកទៅ បំពាក់នៅផ្សារ ទំនើប១កន្លែង ក្នុងក្រុងភ្នំពេញ ដោយបានកក់លុយចំនួន ២ម៉ឺន៥០០០ ដុល្លារ តែដោយសារអ្នកស្រី ប៊ុនហេង សុធារត្ន័ មិនបានបំពេញកាតព្វកិច្ច អស់រយៈពេលច្រើនខែ ទើបដើមបណ្តឹងគេមិនសុខចិត្ត ប្តឹងទៅសមត្តកិច្ច ឲ្យចាត់ការតាមផ្លូវច្បាប់ នឹងទាមទារ យកប្រាក់កក់មកវិញ៕
Source from: watphnom-news.com























Loading...




Post a Comment