ឃាត់ខ្លួនអ្នកចែកចាយតាមផ្លូវ ឈានទៅឃាត់ខ្លួនស្ត្រីជាមេក្លោង និងថ្នាំញៀន ៥៨គ្រាប់
ខេត្តបាត់ដំបង៖នគរបាលស្រុកកំរៀងឃាត់ខ្លួនមនុស្ស២នាក់បានជាបន្តបន្ទាប់និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាបានចំនួនសរុបខេត្តបាត់ដំបង ៖ នគរបាលស្រុកកំរៀង ឃាត់ខ្លួនមនុស្ស ២នាក់ បានជាបន្តបន្ទាប់ និងដកហូតវត្ថុតាង ថ្នាំញៀនប្រភេទយ៉ាម៉ា បានចំនួនសរុប ៥៨គ្រាប់ ដើម្បីកសាងសំណុំរឿង ពីបទជួញដូរលក់ចែកចាយ នូវសារធាតុញៀនខុសច្បាប់បញ្ជូនទៅស្នងការរដ្ឋាន នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់។
ដំបូងឡើយសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ នៅតាមផ្លូវដកហូតបាន ថ្នាំញៀនចំនួន ៣គ្រាប់ កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយបន្ទាប់មក ក៏មានការឃាត់ខ្លួនស្ត្រីម្នាក់ នៅផ្ទះជួល ដកហូតបានថ្នាំញៀនចំនួន ៥៥គ្រាប់ កាលពីវេលាម៉ោង ៨និង៣០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ឈឹម គឹមហុង អធិការស្រុកកំរៀង បានអោយដឹងថា មនុស្ស ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ស៊ូ ថន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ បុរសសង្ស័យ ត្រូវបានឃាត់ខ្លួនតាមផ្លូវ ដកហូតថ្នាំញៀនបានចំនួន ៣គ្រាប់ និងម៉ូតូវ៉េវស៊េរីឆ្នាំ១៩៩៧ ពណ៌ខ្មៅ ១គ្រឿង សំរាប់ធ្វើសកម្មភាព។ ទី២-ឈ្មោះ ជុំ សុខនី ភេទស្រី អាយុ ៤៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ទើបមកស្នាក់នៅបណ្តោះអាសន្ន បានចំនួន ៨ថ្ងៃ ក្នុងភូមិដូង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ឈឹម គឹមហុង បានបញ្ជាក់ថា ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋ លោកក៏ដាក់កំលាំងចុះស៊ើបអង្កេត និងធ្វើការស្នើសុំយោបល់ថ្នាក់លើ ឃាត់ខ្លួនបុរសម្នាក់ ដកហូតបានថ្នាំញៀនចំនួន ៣គ្រាប់ ក្រោយពេលជនសង្ស័យ ឆ្លើយសារភាពទិញថ្នាំញៀន ចេញពីភូមិដូងលោកក៏ដាក់កម្លាំង ព័ទ្ធចាប់បានស្ត្រីម្នាក់នៅផ្ទះ ដកហូតបានថ្នាំញៀនចំនួន ៥៥គ្រាប់ទៀត។បច្ចុប្បន្នបុរសនិងស្ត្រីសង្ស័យ និងថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ៥៨គ្រាប់ ត្រូវបានកសាងសំណុំរឿង ពីបទជួញដូរលក់ចែកចាយ នូវសារធាតុញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment