Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រចណ្ឌ​ប្តី​រឿង​ដើរ​ផឹកស៊ី​ភ្លេច​ប្រពន្ធ ចាក់​សាំង​ដុត​ខ្លួន​ទាំង​មានកូន​ក្នុង​ផ្ទៃ ៤​ខែ​គួរ​ឲ្យ​រន្ធត់​

​ខេត្តរតនគិរី៖ស្ត្រី​​វ័យ​ក្មេង​​ជា​​ប្រ​ពន្ធដែល​​កំ​ពុង​មាន​​ផ្ទៃ​ពោះ៤​​ខែបាន​​យក​​ដប​​សាំងមក​ចាក់​​ដុត​​ខ្លួន​ឯងនិង​​កូនដោយ​សារ​​រឿង​​ប្រ​ច​ណ្ឌ

​ខេត្តរតនគិរី ៖ ស្ត្រី​​វ័យ​ក្មេង​​ជា​​ប្រ​ពន្ធ ដែល​​កំ​ពុង​មាន​​ផ្ទៃ​ពោះ ៤​​ខែ បាន​​យក​​ដប​​សាំង មក​ចាក់​​ដុត​​ខ្លួន​ឯង និង​​កូន ដោយ​សារ​​រឿង​​ប្រ​ច​ណ្ឌ ហើយ​​ពេល​នោះ បុរស​​ជា​ប្តី​​បាន​​ចូល​ទៅ​​ជួយ ប​ណ្តា​ល​​ឲ្យ​​រង​របួស ទាំង​សង​ខាង កាល​ពី​​វេលា​ម៉ោង ២​​រសៀល ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ស្ត្រី​ជា​ប្រពន្ធ​ចិត្ត​ស្លុយ មានឈ្មោះ អ៊ា​ម ភៀន អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ បាន​ចាក់​សាំង​ដុត​ខ្លួន ចំណែក​បុរស​ជា​ប្តី មានឈ្មោះ សួន ដា អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ ធ្វើ​មេការ​ជាងសំណង់​។ បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​បាន​ដុត​ខ្លួន ព្រោះ​ខឹង​គាត់ មិន​ឲ្យ​លក់​ម៉ូតូ​ម៉ាក់​វេ​វ អាល់​ហ្វា និង​ប្រច័ណ្ឌ​គាត់​ផងដែរ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្តី​របស់ខ្លួន បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ភ្លេច​ប្រពន្ធ​តែ​រហូត ។​

​បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​រួចមក ប្រពន្ធ​បាន​យក​សាំង​ចាក់​ពីលើ​ខ្លួន ហើយក៏​បាន​យក​ដែកកេះ មក​កេះ​ដុត​តែម្តង ប៉ុន្តែ​ត្រូវបាន​ប្តី​ស្ទុះ​ទៅ​ជួយ ត្រូវ​ភ្លើង​ឆេះ​ដៃ​ធ្វេ​ង ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកជិតខាង នាំគ្នា​ជួយ​អន្តរាគមន៍ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ អាច​ចាត់ទុកជា​សំណាង​ហើយ ដោយ​មិនមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​៕

Wat 060522


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item