Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ដោយសារ​ជម្ងឺសរសៃប្រសាទ​ធ្វើទុក្ខ និង​ដើរ​ផឹក​ស្រវឹង​រាល់ថ្ងៃ ចុងក្រោយ​ចងក​សម្លាប់ខ្លួន​

​ខេត្តកំពង់ចាម៖បុរស​​ម្នាក់​​បាន​​ចង​ក​​ស​ម្លាប់​ខ្លួននៅ​​ខាង​ក្រោយ​​ផ្ទះ​​របស់​ខ្លួនបង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើលកាល​​ពី​​ព្រឹក​​ថ្ងៃ​ទី​​៦ខែ​ឧស​ភាឆ្នាំ​​២០១៤ចំ​ណុច​ខាង​កើត

​ខេត្តកំពង់ចាម ៖ បុរស​​ម្នាក់​​បាន​​ចង​ក​​ស​ម្លាប់​ខ្លួន នៅ​​ខាង​ក្រោយ​​ផ្ទះ​​របស់​ខ្លួន បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​​ពី​​ព្រឹក​​ថ្ងៃ​ទី​​៦ ខែ​ឧស​ភា ឆ្នាំ​​២០១៤ ចំ​ណុច​ខាង​កើត ស្ពាន​​គី​​ហ្សូ​​ណា ស្ថិត​ក្នុង​​ភូមិ​​ទន្លេ​​បិទ​​លើ ឃុំ​​ទន្លេ​​បិទ ស្រុក​​ត្បូង​ឃ្មុំខេត្តកំពង់ចាម ដោយសារ​ជម្ងឺ សរសៃប្រសាទ​ធ្វើទុក្ខ និង​តែងតែ​ដើរ​ផឹកស្រា ស្រវឹង​រាល់ថ្ងៃ​។​

​ជនរងគ្រោះ​មានឈ្មោះ កុក ឃឿន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ ចំណុច​ភូមិ​ខា​លើ បាន​ចងក និង​ខ្សែ​នីឡុង ពណ៌​ខ្មៅ នៅក្រោម​ដើម​ខ្ទុំ ខាងក្រោយ​ផ្ទះ​របស់ខ្លួន ។ ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សុខ គា អាយុ ៥៨​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅពេលដែល​គាត់​ត្រឡប់ មកពី​ឡើង​ផ្សារ​វិញ គាត់​ទៅ​កាច់​ពោត​នៅ​ចំការ មាត់ទន្លេ​មេគង្គ រហូតដល់​ម៉ោង​១០ ទើប​គាត់​ត្រឡប់មកផ្ទះ​វិញ មិនឃើញ​ប្តី​ក៏​ដើររក ស្រាប់តែ​ប្រទះឃើញ​ប្តី របស់គាត់​ចង​.​ក នៅ​ដើម​ខ្ទុំ ខាងក្រោយ​ផ្ទះ ស្លាប់​បាត់​ទៅ​ហើយ ។​

​ស្ត្រី​ជា​ប្រពន្ធ​បានបញ្ជាក់​ទៀតថា ប្តី​របស់គាត់​តែងតែ ផឹកស្រា​ជា​រៀងរាល់ថ្ងៃ មិនដែល​ខាន រហូត​ក្លាយជា​មនុស្ស​ប្រមឹក និង​មាន​ជំងឺ សរសៃប្រសាទ​ទៀតផង ហើយ​អ្នកស្រី​បាន​នាំ​ប្តី ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ចាម និង​បើក​ថ្នាំ​ជម្ងឺផ្លូវចិត្ត តែ​ប្តី​គាត់​បាន​ថ្នាំ​ហើយ មិន​លេប​ទេ រហូត​មាន​ជម្ងឺ កាន់តែ​ធ្ងន់​ឡើងៗ រហូត​ចងក ធ្វើអត្តឃាត ស្លាប់​តែម្តងទៅ ។ មន្ត្រី​ជំនាញ​បច្ចេកទេស ដែល​បាន​ទៅពិនិត្យ​សព បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ កុក ឃឿន ពិតជា​ស្លាប់​ដោយ​ចងក សម្លាប់ខ្លួន​ពិតមែន ៕

Wat 060520


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item