មិនដឹងជាមានទុក្ខអ្វី នាងក្រមុំចងកសម្លាប់ខ្លួនក្នុងបន្ទប់ ពេលម្តាយទៅលក់បន្លែនៅផ្សារ
	ខេត្តកំពង់ឆ្នាំង៖នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយយកខ្សែនីឡុងមកចងកនៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួនដោយមិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនសាច់ញាតិខេត្តកំពង់ឆ្នាំង ៖ នារីម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិត ដោយយកខ្សែនីឡុងមកចងក នៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួន ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនសាច់ញាតិ កាលពីវេលាម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ នៅនៅភូមិអូររំចេក ឃុំចក ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
នារីដែលគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះ ហ៊ិន ចាន់បូរ អាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចដែលបាន ទៅពិនិត្យសាកសព បានបញ្ជាក់ថា នារីរងគ្រោះ ពិតជាធ្វើអត្តឃាត ដោយចងកប្រាកដមែន ប៉ុន្តែពុំដឹងមូលហេតុ ច្បាស់លាស់នោះទេ ហើយស្ត្រីជា ម្តាយ បានប្រាប់ថា គាត់មិនបានដឹងពីមូលហេតុពិត នៃការចងកសម្លាប់ខ្លួន របស់កូនស្រី នោះទេ ព្រោះថា កូនស្រីគាត់ពុំដែល និយាយរឿងអី ឬបញ្ហាអី ប្រាប់គាត់សូម្បីតែមួយមាត់។
ប្រភពពីក្រុមគ្រួសារ បានអោយដឹងថា នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះ បានចេញទៅផ្សារ ដើម្បីលក់បន្លែ ហើយបានផ្តាំផ្ញើ អោយកូនស្រីនោះ ជួយមើលជីដូនចាស់ជរាផង ។ លុះពេលគាត់ចេញ ទៅផ្សារបាត់ ស្រាប់តែបុរស ដែលជាឪពុក បានឡើងទៅលើផ្ទះ ក៏បានប្រទះឃើញកូនស្រី ចងកស្លាប់បាត់ទៅហើយ ដោយយកខ្សែនីឡុង ចងកទៅនិងរ៉តផ្ទះ នៅក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ ទៅសមត្ថកិច្ច៕
Source from: watphnom-news.com
























  Loading...




Post a Comment