Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក យស សុ​ខា មេ​​វរៈ​​​​​​ព្រំ​​ដែន​លេខ​​​​​៦០១ ស​ប្បាយ​​ប្រ​មូល​​លុយ​​ពី​​ក្រុម​​ឈ្មួញ រក​ស៊ី​​ដឹក​ទំ​និញ​​​និង​​ឈើ​​ប្រណី​ត​ ឆ្លង​កាត់​​ច្រក​ព្រំ​ដែន​​ជ្រៃ​​ធំ

​ខេត្តកណ្តាល៖បច្ចុ​ប្បន្ន​នេះ​​ក្រុម​​ឈ្មួញរក​ស៊ី​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់កំ​ពុង​​ធ្វើ​​ស​កម្ម​ភាពដឹក​ជ​ញ្ជូន​​ឈើ​​យ៉ាង​​អ​នា​ធិប​តេយ្យតាម​ផ្លូវ​​ជាតិ​​លេខ21B-110

​ខេត្តកណ្តាល ៖ បច្ចុ​ប្បន្ន​នេះ​​ក្រុម​​ឈ្មួញ រក​ស៊ី​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ដឹក​ជ​ញ្ជូន​​ឈើ​​យ៉ាង​​អ​នា​ធិប​តេយ្យ តាម​ផ្លូវ​​ជាតិ​​លេខ 21B- 110 និង​តាម​​ផ្លូវ​ទឹក ចុះ​​តាម​​ច្រក​​ជ្រៃ​​ធំ ដោយ​មាន​​លោក យស សុខា មេ​​វរៈ​​ព្រំ​ដែន​​លេខ​​៦០១ ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ទាំងនោះ ដើម្បី​ប្រមូល​លុយ ដាក់​ហៅ​ប៉ៅ​ផ្ទាល់ខ្លួន​តែ  ហើយ​មិន​ថា តែ​ការ ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​នោះទេ សូម្បី​ទំនិញ​គ្រឿងទេស​គ្រប់​ប្រភេទ ក៏ត្រូវ​លោក យស សុខា គាប​ជំរិត​ឲ្យ​ក្រុម​ឈ្មួញ​ចូល​បង់លុយ ដោយ​គ្មាន​ការយោគយល់​ផងដែរ​។​

​ករណី​ក្រុម​ឈ្មួញ​ធំៗ ដែល​មករក​ស៊ី​ឈើ​ប្រណីត និង​ទំនិញ​គ្រឿងទេស ទាំង​ស្របច្បាប់​និង​ខុសច្បាប់  តាមផ្លូវ​គោក​និង​ផ្លូវទឹក តាម​ច្រក​ជ្រៃ​ធំ​នេះ ត្រូវតែ​ចូល​ខ្លួន​ឱនលំទោន ទាក់ទង​ចំពោះ​លោក យស សុខា ជាមុនសិន​ទើប​មាន​វាសនា​ល្អ  អាច​រកស៊ី​បាន​ស្រួល តែបើ​សិន​ក្រុម​ឈ្មួញ ដែល​បាន​រកស៊ី​ដឹកជញ្ជូន​ឈើ និង​គ្រឿង​ទេច​ដូច​ខាងលើនេះ មិនបាន​ទាក់ទង និង​គោរព​គាត់​នោះទេ គឺ​លោក យស សុខា នឹង​បញ្ជា​ឲ្យ​កូនចៅ​របស់គាត់ ធ្វើ​សកម្មភាព​ចាប់​ឃាត់​ភ្លាមៗ ជា​ពិសេស​គឺ ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​តែម្តង សូម្បីតែ ដឹកឈើ​មួយ​កូន​ដុំ ក៏​មិនអាច​ឆ្លងកាត់​ព្រំដែន​នេះ បានឡើយ បើ​គ្មាន​ភ្លើង​ខៀវ​ពី​លោក យស សុខា​។

​ចំណែក​ការដឹកជញ្ជូន ទំនិញ​គ្រឿងទេស គ្រប់​ប្រភេទ​របស់​ឈ្មួញ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​លោក យស សុខា  មិនអាច​គេចវេស​បានទេ ពីព្រោះ​លោក យស សុ​ខា កំពុងតែ​សប្បាយ ក្នុងការ​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ទំនិញ គ្រប់​ច្រកល្ហក​តាម​ព្រំដែន ដែល​ឆ្លងកាត់​តាម​ច្រក​ជ្រៃ​ធំ​។ សូម្បីតែ​ប្រជាពលរដ្ឋ ចូលទៅ​ទិញ​ទំនិញ​ផ្សេងៗ សំរាប់​យកមកប្រើ​ប្រាស់​ក្នុង​គ្រួសារ ក៏​រង​នូវ​ការ​កោសរូស ឲ្យ​បង់លុយ ជូន​មន្ត្រី​របស់លោក យស សុខា ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០១ នេះដែរ បើ​មិន​ចូល​បង់លុយ គាត់​និង​បញ្ជា​ឲ្យ​កូនចៅ ឃាត់​សួរនាំ​រាប់​ម៉ោង ជូន​កាល​អាច​ឃាត់​ទុកចោល នាំ​ឲ្យ​ខូចខាត បាត់បង់​ទំនិញ​ក៏មានដែរ​។

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បញ្ហា​ឈើ​ប្រណីត​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ធំៗ​ដែល កំពុង​ធ្វើ​សកម្មភាព ដឹកជញ្ជូន​តាមផ្លូវ​គោក​និង​ផ្លូវទឹក តាម​ច្រក​ជ្រៃ​ធំ ចេញ​ទៅ​ប្រទេស​វៀតណាម ដោយមាន​លោក យស សុខា ជួយ​សម្របសម្រួល និង សប្បាយ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ យ៉ាង​​សុខ​ស្រួល ដោយ​មិន​ខ្វល់​ពី​ការអនុវត្ត បទបញ្ជា​លេខ ០១-០២ របស់​រដ្ឋាភិបាល ឬ​សេចក្តីណែនាំ​របស់​ថ្នាក់លើ ម្តងណា​ឡើយ​។ លោក យស សុខា បែរ​ជា​ឃុបឃិត​ជាមួយ ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ខុសច្បាប់​គ្រប់​ប្រភេទ ពិសេស​ឈើ​ប្រណីត ចេញទៅ​ប្រទេស​វៀតណាម ជា​រៀងរាល់​យប់​ថ្ងៃ ហើយ​ពាក់​ព័ន្ធ​ករណីនេះ វត្តភ្នំ បាន​ព្យាយាម​ធ្វើការ​ទាក់ទង តាម រយៈ​ទូរស័ព្ទ ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក យស សុខា ក៏ប៉ុន្តែ​ទាក់ទង​មិនបាន​ឡើយ ដោយ​ទូរស័ព្ទ​ជាប់រវល់​៕ ដោយ ព្រះ​ច័ន្ទ​

Wat Yos Sokha


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item