Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មេ​​ឈ្មួញ ព្រុំ ផន ដឹក​ឈើ​​ប្រ​ណីត​​ចេញ​ពី​​សៀម​​ប៉ាង តា​ម​យី​​ឌុប​​ខ្នាត​​យក្ស ស​ង្ស័យ​​លើស​​ប៉េ​សេ ដោយ​មាន​​លោក លី គន ជួយ​​​​ស​ម្រួល​

​ខេត្តស្ទឹងត្រែង៖កម្លាំ​ង​ចម្រុះ​​ដោយ​មាន​​ការ​ចូល​រួមពី​​លោក​ស្រីស៊ុនយ៉ើ​តព្រះ​រាជ​អា​ជ្ញា​រ​ង​​សា​លា​ដំបូង​​ខេត្តបាន​ធ្វើ​​ការ​ឃាត់​​រថ​យន្ត​​យី​ឌុ​ប​​ចំនួន៣​​គ្រឿង

​ខេត្តស្ទឹងត្រែង ៖ កម្លាំ​ង​ចម្រុះ​​ដោយ​មាន​​ការ​ចូល​រួម ពី​​លោក​ស្រី ស៊ុន យ៉ើ​ត ព្រះ​រាជ​អា​ជ្ញា​រ​ង​​សា​លា​ដំបូង​​ខេត្ត បាន​ធ្វើ​​ការ​ឃាត់​​រថ​យន្ត​​យី​ឌុ​ប​​ចំនួន ៣​​គ្រឿង ដែល​ដឹក​ឈើ​​ប្រ​ណិត​​ប្រ​ភេទ​​ធ្នង់ ចេញ​ពី​​ស្រុក​​សៀម​​ប៉ាង កាល​ពី​​វេ​លា​​ម៉ោង១៩​និង​៣០ នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​-​ក្រុង ស្ទឹងត្រែង ដោយមាន​ការសង្ស័យថា ដឹក​លើស​ច្បាប់ ដោយ​មានការ​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​លោកនាយ​ផ្នែក រដ្ឋបាល​ព្រៃឈើ សៀម​ប៉ាង​។​

​រថយន្ត​ដឹកឈើ ៣​គ្រឿង ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់​នោះ ត្រូវបាន​គេ​និយាយថា ឈើ​ទាំងនេះ​ត្រូវបាន​មន្ត្រី​បរិស្ថាន ចាប់ពី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ និង​បានធ្វើ​ការដេញថ្លៃ នៅ​ថ្នាក់​ក្រសួង ហើយ​បានធ្វើការ​វាស់វែង ដោយ​មន្ត្រី​ជំនាញ ដឹកជញ្ជូន​ចេញពី​ស្រុក​សៀម​ប៉ាង ត្រូវបាន​គេ​សង្ស័យ ដឹក​លើស​ច្បាប់​អនុ​ញ្ញាត មកដល់​ចំណុច​ផ្លូវបំបែក ទៅកាន់​ស្ពាន​មេគង្គ​ថ្មី ក៏​ត្រូវបាន​កម្លាំងចម្រុះ ស្ទាក់​ចាប់បាន​តែម្តង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។​

​ឈើប្រណិត​ទាំង ៣​រថយន្ត​នេះ ត្រូវបាន​ឈ្មោះ ព្រុំ ផន ជា​ម្ចាស់​ឈើ​អះអាងថា ជា​ឈើ​មានច្បាប់​ដេញថ្លៃ​ពី​ថ្នាក់​ក្រសួង និង​មានការ​រត់ការ​តាមផ្លូវ ជាមួយ​មន្ត្រី​បរិស្ថាន​ម្នាក់ ឈ្មោះ វង្ស សុន ហៅ​ធី យក​លិខិតអនុញ្ញាត ចេញ​ដោយ​លោក លី គន នាយផ្នែក​សៀម​ប៉ាង បង្ហាញ​ដល់​សមត្ថកិច្ច​តាម​ដងផ្លូវ ដែល​នៅក្នុង​លិ​ខិត​នោះ បាន​បញ្ជាក់ថា រថយន្ត​ចំនួន ៣​គ្រឿង ទី​១-​ពាក់​ស្លាក​លេខ កំពង់ចាម 3A-3080 ដឹកឈើ ១៤​ម៉ែត្រគូប​៥៤២ ទី​២-​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2737 ដឹកឈើ ២០​ម៉ែត្រគូប​៤២២ និង​ទី​៣-​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7755 ដឹកឈើ ១៨​ម៉ែត្រគូប​៦៨២ សរុប​ទាំង​៣ រថយន្ត​មាន​ចំនួន ៥៣​ម៉ែត្រគូប​៦៤៦ ហើយ​រថយន្ត​ទាំង ៣​គ្រឿង ក្នុង​លិខិតអនុញ្ញាត សុទ្ធតែ​បញ្ជាក់ថា មាន​ស្លាក​លេខ តែ​រថយន្ត ២​គ្រឿង គ្មាន​ស្លាក​លេខ​នោះទេ​។​

​ដោយឡែក​ម្ចាស់​ឈើ ពេល​សមត្ថកិច្ច​ឃាត់​រថយន្ត បាន​និយាយថា សមត្ថកិច្ច​ធ្វើ​ខុស​នីតិវិធី ដោយ​គំរាម​ប្តឹង ពី​ការរំខាន​ដល់​ការងារ​រកស៊ី​របស់គេ តែ​ពេល​បញ្ជូ​ន​រថយន្ត មកដល់​ស្នង​ការបាត់​ម្ចាស់​ឈើ មិនឃើញ​មក​ចូលរួម ធ្វើ​កំណត់ហេតុ​នោះឡើយ​។ ឈើ​ទាំង ៣​រថយន្ត​នោះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា អាច​លើសពី​ច្បាប់​អនុញ្ញាត មិន​ក្រោម ៥០​ម៉ែត្រគូប​នោះទេ​។ រីឯ​ការដាក់​លើស​បែប​នេះ ត្រូវបាន​សមត្ថកិច្ច​និយាយថា មកពី​មានការ​ត្រូវ​រូ​វ​គ្នា ជាមួយ​លោក លី គន នាយ​ផ្នែក និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​៕

Wat 12057 Wat 12058 Wat 12059


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item