Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តម្លៃ​ទំនិញ​ហក់​ឡើង​ខ្ពស់ នាំ​ឲ្យ​មានការ​ទាមទារ​ឡើង​ប្រាក់ខែ ដើម្បី​ដោះស្រាយ​បញ្ហា​ក្រពះ​

​រាជធានី​ភ្នំពេញ៖បុគ្គ​លិក​​ស្ថា​នីយ​ប្រេង​ឥន្ធ​នៈ​​កាល់​​តិចនៅ​​រាជ​ធា​នី​​ភ្នំ​ពេញដែល​មាន​​ឯក​ស​ណ្ឋាន​​ដូច​ៗ​គ្នាមិន​​ព្រ​ម​​ចូល​ធ្វើ​​ការ​ងារស្ទើរ​​គ្រប់​​ស្ថា​នីយ​​ទាំង​អស់ដោយ​​នាំ​គ្នា​​លើក​​ប​ដា​​ធ្វើ​​កូដ​កម្មទាម​ទារ​​ប្រាក់ខែ​​ចំ​នួន

​រាជធានី​ភ្នំពេញ ៖ បុគ្គ​លិក​​ស្ថា​នីយ​ប្រេង​ឥន្ធ​នៈ​​កាល់​​តិច នៅ​​រាជ​ធា​នី​​ភ្នំ​ពេញ ដែល​មាន​​ឯក​ស​ណ្ឋាន​​ដូច​ៗ​គ្នា មិន​​ព្រ​ម​​ចូល​ធ្វើ​​ការ​ងារ ស្ទើរ​​គ្រប់​​ស្ថា​នីយ​​ទាំង​អស់ ដោយ​​នាំ​គ្នា​​លើក​​ប​ដា​​ធ្វើ​​កូដ​កម្ម ទាម​ទារ​​ប្រាក់ខែ​​ចំ​នួន ១​៦០​​ដុ​ល្លារ ប្រាក់​ខែ​​​ទី​១៣និង​ឲ្យ​មានការ ជប់លៀង​ប្រចាំឆ្នាំ តាំងពី​វេលា​ម៉ោង ៦​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​ស្ថានីយ​ប្រេង កាល់​តិច ផ្អាក​បម្រើសេវា​ជូន​អតិថិជន​។​

​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ចូលរួម​ការពារ សណ្តាប់ធ្នាប់​សន្តិសុខ ហើយ​បុគ្គលិក នៅ​ស្ថានីយ​ស្ពាន ៧​មករា ស្ថានីយប្រេងឥន្ធនៈ​ផាក​វ៉េ ស្ថានីយ​ជ្រោយចង្វា ស្ថានីយ​បឹងត្របែក និង​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខ​ក្រុមហ៊ុន​អែ​ត​វូដ បាន​និយាយថា ពួកគេ​ត្រូវបាន​អ្នកចាត់ចែង​ការងារ ក្នុង​ក្រុមហ៊ុន តម្រូវ​ឲ្យ​បំពេញការងារ ជាធម្មតា​ឡើងវិញ ចាំ​មានការ​ដោះស្រាយ តាម​សំណើរ​នៃ​ការទាមទារ នេះ​ជា​ក្រោយ ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត ធ្វើការ​តវ៉ា​បើ​ពុំមាន​ដំ​ណោះ​ស្រាយ​ណាមួយ ស្របច្បាប់​ជាលា​ល​លក្ខណ៍​អក្សរ ។​

​ការធ្វើ​កូដកម្ម​ទាមទារ​ប្រាក់ខែ ធ្វើឡើង​ដោយ​ស្ងាត់ស្ងៀម តាមរយៈ​ការលើក​បដា ដែលមាន​សំណូមពរ​ចំនួន​៣ គឺ​១-​សូម​ឲ្យ​មាន​ប្រាក់ខែ​ចំនួន ១៦០​ដុល្លារ​, ២-​សុំ​ឲ្យ​មានការ​ប្រាក់ខែ​ទី​១៣ និង​៣-​សុំ​ឲ្យ​មានកម្ម​វិធី ជប់លៀង​ប្រចាំឆ្នាំ ។ នេះ​ជា​ចលនា​ថ្មី​មួយទៀត នៃ​ការតវ៉ា ទាមទារ​ការដំឡើង​ប្រាក់ខែ បន្ទាប់ពី​កម្មករ​រោង​ចក្រ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដល់​ទៅ ១៦០​ដុល្លារ​។

​អ្នកវិភាគ​សង្គម លោក សុខ ទូច មានប្រសាសន៍ថា ចលនា​នៃ​ការតវ៉ា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នេះ មិនមែន​កើតឡើង​ដោយសារ កម្មករ​រោងចក្រ​កាត់ដេរ ទាមទារ​នោះទេ គឺ​ដោយសារ តម្លៃ​ទំនិញ​ឡើងថ្លៃ នៅលើ​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ពួកគេ មិនអាច​គ្រប់គ្រង ក្នុងការ​ចាយវាយ​បាន​។ លោក​យល់ថា ប្រសិនបើ​មិនមាន ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល ក្នុង​ការដំឡើង​ប្រាក់ខែ និង​ការធ្វើ​ឲ្យ តម្លៃ​ទំនិញ​តាម​ទីផ្សារ​ចុះថ្លៃ ចលនា​តវ៉ា នឹង​កើតឡើង ជា​បន្តទៀត​៕

Wat 12056 Wat 12055


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item