Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កូនប្រុស​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ជាប់ចោទ​ពីបទ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​

​កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ​កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង និង​បក្ខពួក​ចំនួន​៤​នាក់​ទៀត​រួមមាន​៖ ១-​ឈ្មោះ ផាន់ អរុណ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២- ឈ្មោះ សោម ហាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​រថយន្ត​, ៣- ផូ សុវណ្ណ ហៅ​ស៊ុយ ភេទ​ប្រុស មុខរបរ​ជា​មន្ត្រី​ការិយាល័យ​នៃ​ព័ត៌មាន​ខេត្តតាកែវ និង ៤- ឈ្មោះ រិ​ទ្ធ អា​រុ​ណ្ណា​ទី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុង​ក្រុង​ដូន​កែវ​ទាំងអស់គ្នា ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ដូន​កែវ ខេត្តតាកែវ ចាប់ខ្លួន ខណៈ​ពួកគេ​កំពុងតែ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​របស់​ឈ្មោះ រិ​ទ្ធ អា​រុ​ណ្ណា​ទី ជាមួយនឹង​វត្ថុតាង​ជាអាទិ៍​៖ ថ្នាំញៀន​ចំនួន​៩​កញ្ចប់​តូច ទោចក្រយានយន្ត​១​គ្រឿង ដែកកេះ​ចំនួន​៨ ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត រួចហើយ​ក៏បាន​បញ្ជូន​ខ្លួន​បន្តទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។​

​កូនប្រុស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្វាយ ញ៉ា​ន នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៤៣៨ ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង ដែល​ជាប់ចោទ​ពីបទ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ជាមួយ​គូកន​ចំនួន​៤​នាក់​ទៀត​ដែល​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី នា​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤​នេះ មានឈ្មោះ ស្វាយ ឧ​ត្ត​ម ហៅ ប៉ង់​។​

​លោក ស្វាយ ញ៉ា​ន នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៨/១៤០៦ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០០៨​។​

​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​សាលាដំបូង​ខេត្តតាកែវ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ គឺជា​មុខសញ្ញា​ចាស់​ក្នុង​ការធ្វើសកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​យូរ​ឆ្នាំ​មកហើយ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ដោយឡែក​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​ផ្សេងទៀត​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ក្រុមគ្រួសារ​លោក​ឧ​ត្ត​ម​សេនីយ៍ ស្វាយ ញ៉ា​ន កំពុងតែ​រត់ការ​ខ្វែង​ដៃ​ខ្វែង​ជើង សុំ​អន្តរាគមន៍​ឲ្យ​មានការ​លើកលែង​ចោទប្រកាន់ និង​ដោះលែង​កូនប្រុស​របស់ខ្លួន​ឲ្យ​រួច​ផុតពី​ការជាប់​ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាងសកម្ម​៕​

23154


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item