Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ទាំង​រស់​

​វេលា​ម៉ោង​១៤ និង​២៥​នាទី​រសៀល នា​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤​នេះ នៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មាន​ហេតុការណ៍​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គឺ​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់ ព្រោះតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី ក៏​ដាច់ចិត្ត​ចាក់​សាំង​ដុត​ខ្លួនឯង​ទាំង​រស់ ដើម្បី​បញ្ចប់​សង្ខារ​ទាំង​មិន​ស្តាយស្រណោះ​ខ្លួន​មួយជីវិត​ពីរ ទាល់តែសោះ​។​

​ទោះយ៉ាងណា​ក៏ដោយ ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​៤​ខែ ដែល​ចាក់​សាំង​ដុត​ខ្លួនឯង​ទាំង​រស់ ព្រោះ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​នោះ មិន​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​ទេ គឺ​ត្រឹម​ទទួលរង​របួសធ្ងន់​ធ្ង​រ ដោយសារ​បុរស​ជា​ប្តី​ម្នីម្នា​ចូលទៅ​ជួយ​ទាន់ពេលវេលា​បង្ក​ឲ្យ​ខ្លួនឯង​ក៏​រងរបួស​ស្រាល​ផងដែរ​។​

​តាម​ការបញ្ជាក់​របស់​បុរស​ជា​ប្តី​ឈ្មោះ សួរ ដា អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​ឈ្មោះ អៀន ធាន អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បានមក​រស់នៅ​ខេត្តរតនគិរី ប្រមាណ​២​ទៅ​៣​ឆ្នាំ មាន​ផ្ទៃពោះ​៤​ខែ​ហើយ​។ បុរស​ជា​ប្តី​បាន​បញ្ជាក់ទៀតថា តាំងពី​រៀបការ​រួមរស់​ជាមួយគ្នា​បាន​៣​ឆ្នាំ​មក ពួកគាត់​មិនសូវ​ចុះសម្រុង​គ្នា​ទេ ដ្បិត​ប្រពន្ធ​តែង​ចោទប្រកាន់ថា គាត់​មាន​ស្រី​ញី​នៅក្រៅ​ផ្ទះ​។ នៅ​មុនពេល​កើតហេតុ គាត់​និង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​ព្រមទាំង​ជេរ​បញ្ចោរ​ផ្អើល​ដល់​អ្នកជិតខាង រឿង​ចោទថា គាត់​ផឹកស្រា​។ ក្រោយមក​ប្រពន្ធ​គាត់​ក៏បាន​យក​ដប​ទឹក​សុទ្ធ​បង្ហូរ​សាំង​ចេញពី​ទោចក្រយានយន្ត​ប្រមាណ​កន្លះ​លីត្រ​ចាក់​ស្រោច​ពេញ​លើ​ខ្លួន​រួច​ដុត​ខ្លួនឯង​ទាំង​រស់ ឆេះ​រលាក​ឡើង​ក្រហម​ពេញ​ខ្លួន​។ ភ្លាមៗ​នោះ គាត់​ក៏បាន​ស្ទុះ​ទៅ​ជួយ​ពន្លត់ភ្លើង​ដែល​កំពុង​ឆេះ​លើ​ខ្លួន​ប្រពន្ធ បណ្តាល​ឲ្យ​គាត់​ក៏​រងរបួស​ស្រាល​ដែរ និង​ប្រពន្ធ​គាត់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​៕​

e342


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item