 
ក្រុមចោរបិទមុខប្រដាប់ដោយអាវុធវែងខ្លី ប្លន់អ្នកលក់ចាប់ហួយ យកប្រាក់អស់រលីងពីខ្លួន
 ខេត្តបន្ទាយមានជ័យ៖ផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានក្រុមចោរប្រដាប់ដោយអាវុធវែងខ្លីយ៉ាងតិច៣ដើមធ្វើសកម្មភាពវាយប្លន់ចាប់ម្ចាស់ចង
	ខេត្តបន្ទាយមានជ័យ៖ផ្ទះលក់ចាប់ហួយមួយកន្លែងត្រូវបានក្រុមចោរប្រដាប់ដោយអាវុធវែងខ្លីយ៉ាងតិច៣ដើមធ្វើសកម្មភាពវាយប្លន់ចាប់ម្ចាស់ចងខេត្តបន្ទាយមានជ័យ ៖ ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានក្រុមចោរ ប្រដាប់ដោយអាវុធវែងខ្លី យ៉ាងតិច ៣ដើម ធ្វើសកម្មភាពវាយប្លន់ ចាប់ម្ចាស់ចង យកទ្រព្យសម្បត្តិទាំងអស់ពីផ្ទះ ហើយក្រុមចោរ បានគេចខ្លួនដោយសុវត្ថិភាពកាលពីវេលាម៉ោង ១០និង៥០ នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ។
គ្រួសាររងគ្រោះ ដោយចោរប្លន់មានឈ្មោះ សន សុភារិទ្ធ ជាប្ដី អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ អា អាន អាយុ ៣៤ឆ្នាំ រស់នៅភូមិកើតហេតុ បណ្តាលឲ្យម្ចាស់ផ្ទះ ជាប្តីរងរបួសធ្ងន់។ ជនរងគ្រោះជាប្រពន្ធ បានប្រាប់ឲ្យដឹងថា គ្រួសារគាត់បានដេកលង់លក់ យ៉ាងស្ងប់ស្ងាត់ ស្រាប់បានឮសូរសម្លេងគាស់ទ្វារផ្ទះ ខ្លួនក៏ប្រាប់ប្តីឲ្យក្រោកមើល។ ភ្លាមៗនោះ ឃើញក្រុមចោរចូលផ្ទះរួចរាល់ ហើយបានយកកាំភ្លើងភ្ជង់ប្តីរបស់ខ្លួន រុះរើទាញឥវ៉ាន់ រកលុយកាក់មិនឃើញ ក៏យកដែកស្បែងវាយប្តី និងចាប់ចងដៃ។
ឃើញដូច្នោះស្ត្រីជាប្រពន្ធ ប្រាប់ក្រុមចោរកុំឲ្យវាយធ្វើបាប និងបានប្រមូលលុយ និងទ្រព្យសម្បត្តិ ទាំងអស់ឲ្យក្រុមចោរ។ ស្ត្រីរងគ្រោះបានបន្តថា ក្រុមចោរបានបិទមុខ ធ្វើសកម្មភាពយកដែកស្បែង វាយទៅលើខ្លួនចំនួន ៤ដែកស្បែង ហើយវាយទៅលើ បុរសជាប្តីចំនួន ២ដែកស្បែង និងបានចងដៃឲ្យដេកផ្កាប់មុខ ទើបក្រុមចោរប្រមូលយក ប្រាក់បាតចំនួន ៣០០០បាត ប្រាក់រៀល ៥៨ម៉ឺនរៀល ខ្សែ.កប្លាទីន មួយខ្សែតម្លៃ៥ ០០០បាត។
លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការស្រុកម៉ាទ្បៃ បានឲ្យដឹងថា ក្រុមចោរចំនួន ២នាក់ ប្រដាប់ដោយប្រភេទ អាវុធ AK ចំនួន ២ដើម និងអាវុធខ្លីមួយដើម ជាកាំភ្លើងក្លែងក្លាយ រួមទាំងដែកស្បែងមួយផងដែរ ហើយក្រោយពេល ធ្វើសកម្មភាពរួច ក្រុមចោរបានគេចខ្លួន ដោយសុវត្ថិភាព។ លោកបានបញ្ជាក់ថា ករណីនេះមិនមាន មនុស្សណាម្នាក់ស្លាប់ឡើយ ហើយលោកបានដាក់ពង្រាយកម្លាំង ដើម្បីតាមប្រមាញ់ រកជនល្មើស មកផ្ដន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com
 



 




















 Loading...
  Loading...





Post a Comment