លួចម៉ូតូកម្មករសំណង់ជិះគេចខ្លួនបានបន្តិច ត្រូវម្ចាស់តាមចាប់បាន នៅភ្លើងស្តុបស្ពានដែក
រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់កម្មករសំណង់ដែលចតទុកនៅមុខកន្លែងធ្វើការបានសម្រេចហើយក៏ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចរាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព លួចម៉ូតូរបស់កម្មករសំណង់ ដែលចតទុកនៅមុខកន្លែងធ្វើការ បានសម្រេចហើយ ក៏ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរ កាលពី វេលាម៉ោង ១១និង១៥នាទី ថៃ្ងទី០៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចំណុចខាងកើត ភ្លើងស្តុបស្ពានដែក តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យមានឈ្មោះ ទាង សុភា ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះ អ៊ុង ស៊ីដា ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរជា កម្មករសំណង់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពលួចនោះ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូ នៅខាងមុខសាលា ភាសាអង់គ្លេស ប្រ៊ាយ ថាម ចូលទៅធ្វើការសំណង់ធម្មតា នៅក្នុងសាលានោះ ស្រាប់តែមានជនសង្ស័យខាងលើ បានមកធ្វើសកម្មភាព កាច់សោរកម៉ូតូ ហើយជិះចេញដើម្បីគេចខ្លួន ក៏ត្រូវជនរងគ្រោះឃើញទាន់ បានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកឆោឡោ ទើបមកដល់ចំណុច ភ្លើងស្តុបស្ពានដែក ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់ឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរ ៕
Source from: watphnom-news.com























Loading...




Post a Comment