ជិះម៉ូតូឆ្លងស្ពានព្រែកហូរយ៉ាងលឿន ជ្រុលទៅបុកឡាន មែរសឺដេស ដួលបាក់ភ្លៅរបួសធ្ងន់
ខេត្តកណ្តាល៖បុរសម្នាក់បានបើកម៉ូតូជ្រុលទៅបុករថយន្តមែរសឺដេសស៊េរីចាស់បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសជាទម្ងន់បាក់ភ្លៅខាងឆ្វេងខេត្តកណ្តាល ៖ បុរសម្នាក់បានបើកម៉ូតូ ជ្រុលទៅបុករថយន្ត មែរសឺដេស ស៊េរីចាស់ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសជាទម្ងន់ បាក់ភ្លៅខាងឆ្វេង កាលពីវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី៥ ខែឧសភា នៅលើស្ពានព្រែកហូរខាងត្បូង ស្ថិតក្នុងភូមិព្រែកហូរសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ជនរងគ្រោះមានឈ្មោះ ឡុង សាឃាន់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូសង់ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ។ចំណែកតៃកុងរថយន្ត មានឈ្មោះ ឡេង ហួយមេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មុនកើតហេតុ គេបានឃើញរថយន្ត មែរសឺដេស ស៊េរីចាស់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B 4289 បានធ្វើដំណើរឆ្លងកាត់ស្ពាន ពីជើងមកត្បូង ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរឆ្លងស្ពាន ពីត្បូងមកជើង រេចង្កូតទៅបុករថយន្ត យ៉ាងពេញទំហឹងតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment