ឡានអង្គការដុនបូស្កូបើកបុកម៉ូតូ បណ្ដាលឱ្យស្ដ្រី ២នាក់ ប៉ើងខ្ទាតពីម៉ូតូ រងរបួសយ៉ាងដំណំ
ខេត្ដកំពង់ឆ្នាំង៖រថយន្ដកូរ៉េមួយគ្រឿងរបស់អង្គការអភិវឌ្ឍន៍បច្ចេកទេសដុនបូស្កូដឹកសម្ភារបច្ចេកទេសអគ្គិសនីបានបើកបុកម៉ូតូមួយគ្រឿងជាប់អូសក្រោមរថយន្ដបណ្ដាលឱ្យស្ដ្រីខេត្ដកំពង់ឆ្នាំង ៖ រថយន្ដកូរ៉េមួយគ្រឿង របស់អង្គការអភិវឌ្ឍន៍ បច្ចេកទេសដុនបូស្កូ ដឹកសម្ភារបច្ចេកទេសអគ្គិសនី បានបើកបុកម៉ូតូមួយគ្រឿង ជាប់អូសក្រោមរថយន្ដ បណ្ដាលឱ្យស្ដ្រី ២នាក់បានរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១១៩និង១២០ ក្នុង ភូមិអង្គឃុំពពេល ស្រុកបរិបូរណ៍ ខេត្ដ កំពង់ឆ្នាំង ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រី ២នាក់បានជិះម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះឌុបគ្នាដឹកអាគុយ យកទៅបញ្ចូល នៅពេលចេញពីផ្ទះបានបន្ដិច ស្រាប់តែមានរថ យន្ដកូរ៉េ ពណ៌ស មួយគ្រឿងពាក់ស្លាក លេខ ONG10-004 បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង រេចង្កូតទៅបុកម៉ូតូកៀបជាប់ ក្រោមរថយន្ដទៅមុខលែងរួច បណ្ដាលឱ្យស្ដ្រី ២នាក់ ប៉ើងខ្ទាតពីម៉ូតូ រងរបួសយ៉ាងដំណំ ត្រូវបានដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកបរិបូរណ៍៕
Source from: watphnom-news.com
























Loading...




Post a Comment