Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉ូលិស​សេដ្ឋកិច្ច​ខេត្តរតនគិរី បង្ក្រាប​ឡាន​ដឹកឈើស៊េរី​ទំនើប របស់​ឈ្មួញ​មានអំណាច​

​ខេត្តរតនគិរី៖កម្លាំង​​ស​មត្ថ​កិច្ច​​កា​រិយា​ល័យប្រ​ឆាំង​​បទ​ល្មើស​​សេ​ដ្ឋ​កិច្ចនៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្តបាន​​ស​ហ​ការ​​ជា​មួយស​មត្ថ​កិច្ច​​មូល​ដ្ឋាន​​ស្រុក​​អូរ​​ជុំធ្វើ​ការ​​ប​ង្ក្រា​ប​​រថ​យន្តដឹក​​បទ​ល្មើស​​ឈើ​ប្រ​ណិត​​ចំ​នួន

​ខេត្តរតនគិរី ៖ កម្លាំង​​ស​មត្ថ​កិច្ច​​កា​រិយា​ល័យ ប្រ​ឆាំង​​បទ​ល្មើស​​សេ​ដ្ឋ​កិច្ច នៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត បាន​​ស​ហ​ការ​​ជា​មួយ ស​មត្ថ​កិច្ច​​មូល​ដ្ឋាន​​ស្រុក​​អូរ​​ជុំ ធ្វើ​ការ​​ប​ង្ក្រា​ប​​រថ​យន្ត ដឹក​​បទ​ល្មើស​​ឈើ​ប្រ​ណិត​​ចំ​នួន ១​​គ្រឿង ខ​ណៈ​ដែល​​រថ​យន្ត​​នោះ បានធ្វើ​ចរាចរ​ចេញពី​ទីរួមស្រុក​វ៉ើ​ន​សៃ តាម​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ភ្ជាប់​មក​ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង ១​និង​៥០ នាទី​រសៀល ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៤​។​

​រថយន្ត​ដែល​បង្ក្រាបបាន​នោះ ដឹកឈើ​ប្រណិត​ពេញប្រៀប​មួយគ្រឿង រថយន្ត​ម៉ា​ធុន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-4175 ម្ចាស់​រថយន្ត​មិនបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ដោយ​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត និង​ឈើប្រណិត នៅ​កន្លែងកើតហេតុ ស្ថិតនៅ​ចំណុច ភូមិ​ថា​រ៉ង​ស្វាយ ឃុំ​អូរ​ជុំ ខេត្តរតនគិរី​។ មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី បានអោយដឹងថា គាត់​នឹងធ្វើ​ការបង្ក្រាប​រថយន្ត ដឹក​បទល្មើស​បន្តទៀត ដែល​ឈ្មួញ​គ្រប់​ប្រភេទ កំពុង​ធ្វើ​សកម្មភាព ដោយ​គ្មាន​ច្បាប់ទម្លាប់​។

​ប្រភព​បាន​បន្តទៀតថា ឈើប្រណិត និង​រថយន្ត ដែល​បង្ក្រាបបាន​នេះ នាំមក​រក្សាទុក​នៅឯ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បំពេញបែបបទ ប្រគល់​ទៅអោយ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ រីឯ​ចំនួន​ឈើប្រណិត ដែល​ធ្វើការ​រឹបអូស​បាន នៅ​ពុំទាន់​កំណត់​ចំនួន​ដុំ ពិតប្រាកដ​នោះទេ​។ គួរ​រំលឹក​ផងដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ ឈ្មួញ​គ្រប់​ប្រភេទ​សុទ្ធសឹង ជា​អ្នកមាន​បុណ្យស័ក្តិ និង​អំណាច តែង​ផ្តុំគ្នា​ដឹក​បទល្មើស ទាំងយប់​ទាំង​ថ្ងៃ ដោយ​ប្រើប្រាស់​រថយន្ត ស៊េរី​ទំនើបៗ មិន​ញញើត​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​។ មានការ​បញ្ជាក់​ផងដែរ​ថា ក្រុម​ឈ្មួញ​ទាំងនេះ អាច​ដឹកឈើ​បាន​ដោយ​រលូន​ល្អ ក៏​ព្រោះតែ​ពួកគេ​បាន​ត្រូវរ៉ូវ ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​៕ ដោយ បាន​លុង​

Wat 07053 Wat 07054


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item