តាមដានប្រពន្ធដែលលួចសហាយ ជាមួយអាណិកជននៅបារាំង ត្រូវប្អូនថ្លៃស្រីរារាំងតាមផ្លូវ
រាជធានីភ្នំពេញ៖បុរសម្នាក់ហៀបនឹងត្រូវប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងពេលកំពុងជិះម៉ូតូតាមដានស្ត្រីជាប្រពន្ធ ដែលផិតក្បត់មានសហាយជាមួយអាណិកជនបារាំងតែត្រូវប្អូនថ្លៃជិះម៉ូតូមករារាំងដោយស្រែកថាចោររាជធានីភ្នំពេញ ៖ បុរសម្នាក់ហៀបនឹងត្រូវ ប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើង ពេលកំពុងជិះម៉ូតូតាមដានស្ត្រីជាប្រពន្ធ ដែលផិតក្បត់មានសហាយ ជាមួយអាណិកជនបារាំង តែត្រូវប្អូនថ្លៃជិះម៉ូតូ មករារាំងដោយស្រែកថាចោរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃអាទិត្យទី៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចស្ថានីយ ប្រេងតេលា តាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅពេលឮសម្រែកចោរៗ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បាននាំគ្នាស្ទាក់ចាប់បុរសម្នាក់នោះ ហៀបនឹងស្វាគមន៍ មួយដៃមួយជើងទៅហើយ ក៏ប៉ុន្ដែសំណាងល្អមាន សមត្ថកិច្ចឈរនៅគោលដៅនោះ ឃើញទាន់ចូលទៅអន្ដរាគមន៍ ទើបបុរសនោះនិយាយប្រាប់ ប្រជាពលរដ្ឋថា គាត់មិនមែនចោរទេ គឺគាត់ជិះម៉ូតូតាមដានប្រពន្ធ ដែលផិតក្បត់មានសហាយ ជាមួយអាណិកជនបារាំង តែត្រូវប្អូនថ្លៃជិះម៉ូតូមករារាំង ហើយស្រែកថាចោរ ។ ពេលឮដូច្នោះ ប្រជាពលរដ្ឋក៏បានរំសាយកំហឹងហើយបុរសរូបនោះ រួមនឹងប្អូនថ្លៃស្រី ក៏ត្រូវបានសមត្ថកិច្ចនាំយក ទៅសាកសួរនៅទីស្នាក់ការ នគរបាលប៉ុស្ដិ៍រដ្ឋបាល ស្ទឹងមានជ័យ ។
លោក មាស សុវុទ្ធី ដែលអះអាងថា ប្រពន្ធរបស់គាត់ផិតក្បត់ បានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះ នៅទួលសំបូរ តាមប្រពន្ធគាត់ ស្រាប់តែមកដល់ម្ដុំស្ពានដែកប្រពន្ធគាត់ដឹងថា គាត់ជិះម៉ូតូតាម ក៏ឱ្យប្អូនស្រីថ្លៃជិះម៉ូតូ មកកៀរគាត់ហើយ ស្រែកថា ចោរៗក៏បង្កការភ្ញាក់ផ្អើលតែម្ដង ហើយពេលនោះសមត្ថកិច្ច ក៏នាំមកសួរនាំនៅប៉ុសិ៍្ដ ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ចាន់ នាង អាយុ ៤៥ឆ្នាំ មុខរបរនៅផ្ទះ បានរស់នៅជាមួយគ្នា តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ។ លុះដល់ខែមករា ឆ្នាំ២០១៤ ក៏លួចមានទំនាក់ទំនង ជាមួយអាណិកជនខ្មែរនៅបារាំងដោយផិតក្បត់ប្តី មិនអាណិតកូន៕
Source from: watphnom-news.com
























Loading...




Post a Comment