Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ថៅកែ​បារី​ Alain​ Delon​ ត្រូវ​បាន​ឃុំខ្លួន​ក្រោម​ទម្ងន់​បណ្តឹង​ប្អូនបង្កើត​គឺ​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន

​ក្រោយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ និង​បញ្ជូន​ខ្លួន​មក​កាន់​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ប្អូនប្រុស​បង្កើត​ គឺ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ នាយក​ក្រុមហ៊ុន​ Socotel​ ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នោះ​ នៅ​ទីបំផុត​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ មានឈ្មោះ​ដើម​ ហួត​ សេង​ឡុ​ង​ អាយុ​៧៦​ឆ្នាំ​ ថៅកែ​ក្រុមហ៊ុន​បារី​ Alain​ Delon​ និង​ជានា​យក​ក្រុមហ៊ុន​ Data​ Management​ Center(DMC)​ ជា​ក្រុមហ៊ុន​បម្រើសេវា​បច្ចេកវិទ្យា​ទូរគមនាគមន៍​ ត្រូវជា​បង​បង្កើត​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ប្តឹង​ទៅ​ចៅក្រម​ស៊ើបសួរ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ និង​ពី​បទ​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ​ និង​ក៏​ត្រូវ​បាន​លោក​ ជា​ សុខ​ហៀ​ង​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ផង​ដែរ​កាលពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​ លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ បាន​ដាក់​បណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ដោយ​ប្តឹង​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ឈ្មោះ​ដើម​ ហួត​ សេង​ឡុ​ង​ ពី​បទ​លួច​លក់​ផ្ទះ​មួយ​កន្លែង​មាន​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​លេខ​១៣៣​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​១៩៨៩​ ឋិត​នៅ​រាជធានី​ភ្នំពេញ​ និង​ពី​បទ​ក្លែង​លិខិត​សាធារណៈ​តាម​រយៈ​ការ​លួច​ធ្វើ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ថ្មី​ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ រួច​ហើយ​លក់​ឲ្យ​ទៅ​អ្នក​ដទៃ​ ។​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ រួច​មក​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​កោះហៅ​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ និង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ព្រមទាំង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចោទប្រកាន់​តែ​ម្តង​ ។​

​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​១៩៩១​ លោក​ឧកញ៉ា​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មាន​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​លេខ​១៣៣​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​១៩៨៩​ ដោយ​ឲ្យ​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ជា​បង​បង្កើត​ជា​អ្នក​ឈរឈ្មោះ​ ប៉ុន្តែ​ប្លង់​ផ្ទះ​គឺ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ជា​អ្នករក្សា​ទុក​ ។​ ក្រោយមក​ទើប​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ដឹង​ថា​ លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ បាន​លួច​ធ្វើ​ប្លង់​ផ្ទះ​ថ្មី​ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ និង​លួច​លក់​ផ្ទះ​នេះ​ទៅ​ឲ្យ​អ្នក​ដទៃ​បាត់​ទៅ​ហើយ​ ។​

​ដោយឡែក​ អ្នកស្រី​ ថៃ​ កូ​ឡែ​ត​ អាយុ​៥៤​ឆ្នាំ​ ជា​កូនបង្កើត​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ បាន​អះអាង​ថា​ ផ្ទះ​មាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​លេខ​១៣៣​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​១៩៨៩​នោះ​ឪពុក​របស់​អ្នកស្រី​ជា​អ្នកគ្រប់គ្រង​ ។​ លុះ​មក​ដល់​ឆ្នាំ​២០១៣​ ប្លង់​ផ្ទះ​របស់​ឪពុក​អ្នកស្រី​បាន​បត់​បង់​នៅ​សល់​តែ​ប្លង់​ថតចម្លង​ ទើប​គាត់​ក៏​បាន​ធ្វើ​ប្លង់​ទុតិយតា​ថ្មី​ រួច​ហើយ​ក៏​លក់​ផ្ទះ​នេះ​ឲ្យ​ទៅ​ឈ្មោះ​ ប៉ាក់​ រ៉ា​ ស្រាប់តែ​ឪពុកមា​(​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​)​របស់​អ្នកស្រី​ចេញ​មុខ​ប្តឹងផ្តល់​តែ​ម្តង​ ។​

​ព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ដី​និង​ផ្ទះ​ដែល​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ បាន​លក់​ឲ្យ​ទៅ​ឈ្មោះ​ ប៉ាក់​ រ៉ា​ នោះ​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​យោង​តាម​កំណត់ហេតុ​ប្រចាំ​ថ្ងៃរបស់​នាង​ ពិសិដ្ឋ​ ពិ​លិ​កា​ អតីត​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​កាល​នាង​នៅ​រស់​ បាន​សរសេរ​ទុក​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ មានការ​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​សំណុំរឿង​ទំនាក់ទំនង​រវាង​នាង​ ពិសិដ្ឋ​ ពិ​លិ​កា​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​១៩៩៩​កន្លង​មក​ រហូត​ដល់​លោក​ឧកញ៉ា​រូប​នេះ​ធ្លាប់​ទទួលបញ្ជា​ពី​បុរស​ខ្លាំង​ទិញ​រថយន្ត​ឲ្យ​នាង​ ពិសិដ្ឋ​ ពិ​លិ​កា​ ទៀត​ផង​ ៕​

Thai-SenglongThai-Senglong-2 thai-Senglong2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item