Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឧកញ៉ា​ម្នាក់​ទទួល​រង​ការ​ចោទប្រកាន់​ថា​រំលោភ​បំពាន​យក​ដី​វត្ត​កោះ​ពោធិ​វង្ស​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​

​កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ព្រះ​ទេវ​ស​ត្ថា​ ពឿ​យ​ មេត្តា​ ជា​ព្រះ​ចៅអធិការ​ ព្រមទាំង​ព្រះសង្ឃ​ អាចារ្យ​ គណៈកម្មការ​ និង​ព្រះពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​កោះ​ពោធិ​វង្ស​ ឋិត​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​ចម្រើនពរ​ និង​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​នាយក​រដ្ឋមន្ត្រី​ ដោយ​ប្តឹង​ចោទប្រកាន់​លោក​ឧកញ៉ា​ម្នាក់​ថា​បាន​សមគំនិត​ជាមួយ​លោក​អភិបាលរង​ខណ្ឌ​សែន​សុខ​ម្នាក់​ទៀត​ រំលោភ​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​វត្ថ​កោះ​ពោធិ​វង្ស​ ទំហំ​ទទឹង​ប្រវែង​៣០​ម៉ែត្រ​ និង​បណ្តោយ​ប្រវែង​១៧០​ម៉ែត្រ​ មក​សាងសង់​ធ្វើ​ជា​បុរី​សម្រាប់​លក់ដូរ​បំពេញ​ឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។​

​លោក​ឧកញ៉ា​ និង​លោក​អភិបាលរង​ខណ្ឌ​សែន​សុខ​ដែល​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ពី​សំណាក់​ព្រះ​ចៅអធិការ​ ព្រមទាំង​ព្រះសង្ឃ​ អាចារ្យ​ គណៈកម្មការ​ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​កោះ​ពោធិ​វង្ស​ថា​ រំលោភ​បំពាន​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ មានឈ្មោះ​ ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ និង​លោក​ ជា​ ខេ​មា​ អភិបាលរង​ខណ្ឌ​សែន​សុខ​ ។​ ពាក្យបណ្តឹង​របស់​ព្រះ​ចៅអធិការ​វត្ត​កោះ​ពោធិ​វង្ស​ ចុះ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៤​ បាន​សំណូមពរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ មេត្តា​ជួយ​ពិនិត្យ​និង​ដោះស្រាយ​យក​ដី​វត្ត​ដែល​លោក​ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ បាន​រំលោភ​បំពាន​នោះ​មក​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​វត្ត​ព្រះពុទ្ធ​សាសនា​វិញ​ ។​

​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ​បច្ចុប្បន្ន​ គឺ​លោក​ ជា​ ខេ​មា​ បាន​អះអាង​ថា​ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ ធ្លាប់​បាន​ជួយ​សម្របសម្រួល​ និង​ដោះស្រាយ​ករណី​វិវាទ​នេះ​ជូន​ភាគី​ទាំង​២​ គឺ​មិន​មានការ​ជាប់​ពាក់ព័ន្ធ​ ឬ​ចូល​ដៃ​សមគំនិត​ជាមួយ​ភាគី​លោក​ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ នោះ​ឡើយ​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ ឈាង​ ប៉ាក់​សួរ​ ទាក់ទង​នឹង​ការ​ប្តឹង​ចោទប្រកាន់​ពី​សំណាក់​ព្រះ​ចៅអធិការ​វត្ត​កោះ​ពោធិ​វង្ស​នៅឡើយ​ទេ​ ខណៈ​ដែល​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​កោះ​ពោធិ​វង្ស​បាន​នាំ​គ្នា​វាយ​កម្ទេច​របង​ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​ ដែល​រង​ចោទប្រកាន់​ថា​ បាន​រំលោភ​យក​ដី​វត្ត​កាលពី​ថ្ងៃ​ម្សិលមិញ​ ៕​  Chheang-Paksuor-3 Chheang-Paksuor-1Chheang-Paksuor1Chham-Socheata-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item