Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ច្រើន​ទៀត​បង្ហាញ​ថា​បុរស​ខ្លាំង​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​

​ប្រិ​យ​មិត្ត​អ្នក​អាន​អាច​នៅ​ចង​ចាំ​បាន​ទេ​ អំពី​ករណី​បុរស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​(Siwarak​ Chutipong)​ វិស្វករ​ក្រុមហ៊ុន​ Cambodia​ Air​ Traffic​ Services(CATS)​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០០៩​ ពី​បទ​ផ្តល់​ព័ត៌មាន​(​ប​ណ្ណា​សារ​សាធារណៈ​)​ ទាក់ទង​នឹង​សន្តិសុខ​ជាតិ​ ប្រព្រឹត្ត​នៅ​ក្រុមហ៊ុន​ CATS​ ។​ វិស្វករ​អាយុ​៣១​ឆ្នាំ​ ជា​ជនជាតិ​ថៃ​រូប​នេះ​ក៏​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៦៤"​ក្រ​១"​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០០៩​ ។​

​ក្រោយមក​ ដោយ​មានការ​អន្តរាគមន៍​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ភឿ​ថៃ​ និង​ជា​ពិសេស​ពី​សំណាក់​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ (Thaksin​ Shinawatra)​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អតីត​ជាទី​ប្រឹក្សា​របស់​បុរស​ខ្លាំង​ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​សេដ្ឋកិច្ច​នោះ​ ជនជាប់ចោទ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​ត្រាស់​បង្គាប់​លើកលែងទោស​វិញ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៤៨​ ចុះ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០០៩(​រយៈពេល​៣​ថ្ងៃក្រោយ​សាលក្រម​តុលាការ​សម្រេច​ផ្តន្ទាទោស​)​ ខណៈ​ដែល​ជនជាប់ចោទ​រូប​នេះ​ជាប់​ឃុំ​បាន​រយៈពេល​មួយ​ខែ​ និង​មិន​ទាន់​មានឈ្មោះ​ជា​ទណ្ឌិត​(​នៅ​មាន​រយៈពេល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​)​ ។​

​នីតិវិធី​នៃ​ការ​លើកលែងទោស​ឲ្យ​បុរស​ជា​ជនជាប់ចោទ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ គឺ​បាន​យោង​ទៅ​លើ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ របស់​អតីត​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ ។​

​មាត្រា​២​នៃ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ របស់​អតីត​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ដែល​នៅ​ប្រើប្រាស់​ជា​ធរមាន​នោះ​ បាន​ចែង​ថា​ "​ទណ្ឌិត​ទាំងឡាយ​ណា​អាច​នឹង​ត្រូវ​លើកលែងទោស​បាន​ លុះត្រាតែ​ទណ្ឌិត​ទាំងនោះ​បាន​ទទួល​រង​ទោស​២​ភាគ​៣​នៃ​ទោស​ដាក់​ពន្ធនាគារ​មាន​កំណត់​…"​ ។​

​អនុលោម​តាម​មាត្រា​២​នៃ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ខាងលើ​ គឺ​បុរស​ជនជាតិ​ថៃ​ជា​ជនជាប់ចោទ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ អាច​ទទួល​ការ​លើកលែងទោស​បាន​ លុះត្រាតែ​មានឈ្មោះ​ជា​ទណ្ឌិត​សិន​(​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូល​ជា​ស្ថាពរ​)​ និង​ទទួល​រង​ទោស​ចំនួន​ជាង​៤​ឆ្នាំ​សិន​ ។​ ផ្ទុយ​ទៅ​វិញ​ករណី​ជនជាប់ចោទ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ មិន​ទាន់​មានឈ្មោះ​ជា​ទណ្ឌិត​ផង​ និង​មិន​ទាន់​ទទួល​រង​ទោស​គ្រប់​ចំនួន​ផង​ (​រង​ទោស​បាន​ត្រឹម​ចំនួន​១​ខែ​សោះ​)​ បែរជា​ទទួល​បានការ​លើកលែងទោស​បាត់​ទៅ​ហើយ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ។​ មិនតែប៉ុណ្ណោះ​ ក្រោយ​ទទួល​បានការ​លើកលែងទោស​ភ្លាមៗ​ បុរស​ជនជាតិ​ថៃ​ឈ្មោះ​ ស៊ី​វ៉ា​រ៉ា​ក់​ ជុ​ធិ​ពុង​ ត្រូវ​បុរស​ខ្លាំង​ផ្តល់​កិត្តិយស​ឲ្យ​ចូល​ជួប​សម្តែង​ការ​គួរសម​យ៉ាង​ស្និទ្ធស្នាល​នៅ​ឯ​ភូមិ​គ្រឹះ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ទៀត​ផង​ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ បុរស​ខ្លាំង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដុះ​ស្លែ​ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ និង​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដែរ​ថា​ ច្បាប់​ទាំងឡាយ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​បុរស​ខ្លាំង​ឡើយ​ ប៉ុន្តែ​បុរស​ខ្លាំង​ទៅ​វិញ​ទេ​ទើប​មាន​អំណាច​ធំ​ជាង​ច្បាប់​ ។​ មាន​ន័យ​ថា​ ច្បាប់​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គឺ​ឋិត​នៅ​លើ​បបូរមាត់​ និង​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​តែ​ម្នាក់​គត់​ ៕​

Sivarak-Chutepong-20 Sivarak-Chutepong-Lette1r


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item