
រតនគិរីៈ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្នុងសាលប្រជុំខេត្តរតនគិរី មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ក្រោមអធិបតីភាព នគរបាលជាតិ និងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរ ស្ថាប័នជុំវិញខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងមន្ត្រីនគរបាល ចំណុះឲ្យស្នងការដ្ឋានជាច្រើនរូប ។
ព្រះរាជក្រិត្យ និងអនុក្រិត្យអានដោយលោក ឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាន នាយកដ្ឋាន បុគ្គលិក ក្រសួងមហាផ្ទៃ តែងតាំងរួមមាន ទី១ លោកឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ជាឧត្តមសេនីយ៍ទោ និង ជាអនុប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន ក្រសួងមហាផ្ទៃ ទី២ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ពីអនុប្រធាន មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ជាស្នងការនគរបាលខេត្តរតនគិរី និងទី៣ លោកវរសេនីយ៍ត្រី តេង ប៊ុនថុន ជាវរសេនីយ៍ទោ និងជាស្នងការរងនគរបាលខេត្តរតនគិរី ។ លោក ឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្តរតនគិរី បានអានរបាយការណ៍បូកសរុបលទ្ធផលការ ងារ ក្រោមការដឹកនាំរបស់លោកកន្លងមក ។ លោកឧត្តមសេនីយ៍ ងួន គឿន ដែលទើបតែទទួលការតែង តាំង ជាស្នងការបានឡើងប្តេជ្ញាចិត្តគឺអនុវត្តដោយខ្ជាប់ខ្ជួន គោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គោរពស្មោះត្រង់ថ្នាក់ដឹកនាំ និងបទបញ្ញត្តិផ្សេងៗ ក្រមសីលធម៌មន្ត្រីរាជការ វិន័យបទបញ្ជាផ្ទៃក្នុង នគរបាលជាតិ គោរពស្រលាញ់ថ្នាក់ក្រោមឱវាទ ដែល ជាប្រតិបត្តិការមិនអាចខ្វះបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជន សហការណ៍ល្អជាមន្ត្រីរាជ ការគ្រប់អង្គភាព ។
បន្ទាប់ពីលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត រាយការណ៍ពីស្ថានភាពភូមិសាស្ត្រ ស្ថាន ភាពសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជូនគណៈអធិបតីរួចមក ។ អគ្គស្នងការនគរបាល ជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា ការផ្លាស់ប្តូរតំណែងនេះ ដោយយោងទៅតាមសភាពការណ៍ សមត្ថភាព និងបទពិសោធន៍ ព្រមទាំងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធទូរទាំងខេត្តរតនគិរី ។
លោកនាយឧត្តមសេនីយ៍អគ្គស្នងការ នគរបាលបានសង្កត់ធ្ងន់ សូមឲ្យកម្លាំងនគរបាលជាតិ សហ ការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងស្ថាប័នច្បាប់ ត្រូវជៀវសវាង ការរកស៊ីខុស ច្បាប់ ហើយជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ៕






------------
Source from: Dap-news























Loading...




Post a Comment