Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
បើកវគ្គ តម្រង់ទិស ស្តីពី ទីផ្សារការងារ និងជ្រើសរើសជំនាញ ចូលរៀនថ្នាក់ឧត្តមសិក្សា នៅកម្ពុជា

បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅសាលមហោស្រព ស្ទឹងសង្កែ មានរៀបចំបើក វគ្គតម្រង់ទិស ស្តីពីទីផ្សារការងារ និងជ្រើសរើសជំនាញចូលរៀនថ្នាក់ឧត្តមសិក្សា នៅកម្ពុជា ដល់សិស្ស វិទ្យាល័យព្រះមុនីវង្ស បាត់ដំបង ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត ។

ពិធីនេះធ្វើទៅបាន ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ Great Peace Cambodia ក៏បានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត សមាជិក ស.ស.យ.ក ខេត្ត វាគ្មិន មកពីសាកលវិទ្យាល័យនានា សិស្សវិទ្យាល័យ ព្រះមុនីវង្ស ប្រមាណជាង ៨០០ នាក់ ។

កញ្ញា យូ សេហ៊ី នាយិកាអង្គការ Great Peace Cambodia បានឡើងចូលរួមមតិមួយចំនួន ដែលទាក់ ទៅនឹងវិស័យអប់រំជាអាទិភាព និងវិស័យផ្សេងៗទៀត ដល់សិស្សទាំងអស់គ្នា ជ្រើសរើសមុខវិជ្ជាណា ដែលខ្លួនពេញចិត្ត និងត្រៀមខ្លួនបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅកម្ពុជានាពេលខាងមុខ ហើយអង្គ ការ Great Peace Cambodia និងចូលរួមគាំទ្រផងដែរ ។

បន្ទាប់ពីលោក យី សុងគី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឡើងអានសុន្ទរកថា ស្វាគមន៍ បើកវគ្គតម្រង់ទិស ស្តីពីទីផ្សារការងារ និងជ្រើសរើសជំនាញចូលរៀនថ្នាក់ឧត្តមសិក្សានៅកម្ពុជារួចមក វាគ្មិនជាច្រើននាក់ ដែលមកពីសាលាវិទ្យាល័យនានា ក្នុងខេត្តបានឡើងធ្វើបទឧទ្ទេសនាម ដើម្បីចែក រំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដែលទាក់ទងនឹងចំណង់ចណូលចិត្ត សិស្សទាំងអស់ ដែលត្រៀម ខ្លួនតម្រង់ទិសជ្រើសរើស ជំនាញចូលរៀនថ្នាក់ឧត្តមសិក្សា ឲ្យបានល្អដែលខ្លួនពេញចិត្ត ។

លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍សំណេះសំណាល នាឱកាសនោះថា ដើម្បីពង្រឹងគុណភាព សមត្ថភាពខ្លួនឯង ដែលជាសិស្ស និងសម្រួចគិតក្នុងចិត្តថា តើឧបនិស្ស័យយើងចូលចិត្តរៀនមុខវិជ្ជាអ្វី គិតឲ្យបានច្បាស់លាស់ ដើម្បីរៀនបន្តថ្នាក់ឧត្តមសិក្សា ដូច្នេះថ្ងៃនេះ យើងបើកវគ្គនេះឡើង ដើម្បីឲ្យប្អូន បានយល់កាន់តែច្បាស់ ពីគោលបំណងរបស់វគ្គតម្រង់ទិស ស្តីពីទីផ្សារការងារ និងការជ្រើសរើស ជំនាញចូលរៀនថ្នាក់ឧត្តមសិក្សានៅកម្ពុជា ឲ្យមានប្រសិទ្ធភាព និងគុណភាព ហើយអាចនឹងឈានទៅ រកទីផ្សារការងារ នៅពេលសមាហរណកម្មអាស៊ាន នាពេលខាងមុខផងដែរ ។

លោក ជាម ច័ន្ទសោភ័ណ បានបន្តថា ការជ្រើសរើសជំនាញចូលរៀន ថ្នាក់ឧត្តមសិក្សានេះ គឺមានសារៈ សំខាន់ណាស់ បើការជ្រើសរើសជំនាញត្រូវ គឺបានតម្រូវទៅតាមទីផ្សារការងារ ជាក់ស្តែងយើងបាន ទទួលមកវិញល្អ មានប្រាក់ចំណូលខ្ពស់ ហើយក៏មានសមត្ថភាពរត់តាមទីផ្សារការងារ ក្នុងតំបន់ និង ក្រៅតំបន់បានងាយស្រួលផងដែរ ។

លោកក៏បានថ្លែងអំណរគុណផងដែរ ដោយមន្ទីរអប់រំខេត្តបានសហការជាមួយស.ស.យ.ក ខេត្ត បាន រៀបចំបើកវគ្គនេះឡើង ព្រមទាំងមានការគាំទ្រពីអង្គការGreat Peace Cambodia ផងដែរ ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item