Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រុ​ស្ស៊ី​ដាក់​ឱសានវាទ​បញ្ឈប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អ៊ុយ​ក្រែ​ន​

​កិច្ច​ពិភាក្សា​រវាង​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ពាក់ព័ន្ធ​នឹង​តម្លៃ​ និង​រូបភាព​ទូទាត់​ដែល​រៀបចំ​ដោយ​សហភាព​អឹ​រ៉ុ​ប​ជា​អាជ្ញាកណ្តាល​ កាលពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​បញ្ចប់​ទាំង​គ្មាន​លទ្ធផល​ ខណៈ​ដែល​រុ​ស្ស៊ី​បាន​កំណត់​ពេលវេលា​ចុង​ក្រោយ​ដល់​អ៊ុយ​ក្រែ​ន​ ដើម្បី​ផ្លាស់​ប្តូរ​រូបភាព​ទូទាត់​ ទៅ​ជា​បង់ប្រាក់​ជា​មុន​ទើប​ប្រគល់​ទំនិញ​តាម​ក្រោយ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​ ពោល​គឺ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​រុ​ស្ស៊ី​តម្រូវ​ឲ្យ​បង់​សងបំណុល​ចាស់​កាលពី​ឆ្នាំ​២០១៣​ មាន​ទឹកប្រាក់​ចំនួន​១,៩៥១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។

រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​កំណត់​តម្លៃ​ឧស្ម័ន​ឲ្យ​អ៊ុយ​ក្រែ​ន​ស្មើនឹង​៣៨៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ពាន់​ម៉ែត្រគូប​(​តម្លៃ​សរុប​ចំនួន​៤៨៥​ដុល្លារ​អា​មេ​រិ​ក​បើ​គិត​បញ្ចូល​ទាំង​ពន្ធ​នាំ​ចេញ​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ទៀត​)​ នៅ​ក្រោយ​ពេល​ប្រទេស​ទាំង​២​ប្រឈម​មុខ​ដាក់​គ្នា​ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​មិន​ឯកភាព​យក​តម្លៃ​នេះ​ទេ​ ខណៈ​គិត​ត្រឹម​ខែមេសា​ ឆ្នាំ​២០១៤​ អ៊ុយ​ក្រែ​ន​នៅ​ជំពាក់​បំណុល​ថ្លៃ​ឧស្ម័ន​រហូត​ដល់​៣,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​អ៊ុយ​ក្រែ​ន​យល់ព្រម​ទូទាត់​ប្រាក់​បំណុល​សង​រុ​ស្ស៊ី​ចំនួន​១,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​គិត​ក្នុង​តម្លៃ​៣២៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ពាន់​ម៉ែត្រគូប​រយៈពេល​១៨​ខែ​ ។​

​ទោះ​យ៉ាងណា​ រុ​ស្ស៊ី​បាន​ព្រមាន​គំរាមកំហែង​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ឲ្យ​អ៊ុយ​ក្រែ​ន​ ប្រសិនបើ​អ៊ុយ​ក្រែ​ន​មិន​ព្រមព្រៀង​ទូទាត់​បំណុល​រុ​ស្ស៊ី​ទេ​នោះ​ ដោយ​រុ​ស្ស៊ី​បាន​កំណត់​ពេលវេលា​នៅ​វេលា​ម៉ោង​១៨​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ លើ​ការ​បញ្ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ជា​ស្ថាពរ​ឲ្យ​អ៊ុយ​ក្រែ​ន​ ក្នុង​ករណី​ភាគី​ទាំង​២​គ្មាន​ការ​ព្រមព្រៀង​គ្នា​ ។​

​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ គឺ​អ៊ុយ​ក្រែ​ន​បាន​សម្រេច​បិទ​ព្រំដែន​ទាំងស្រុង​ដែល​មាន​ប្រវែង​២៥០​គីឡូម៉ែត្រ​ជាមួយ​រុ​ស្ស៊ី​រយៈពេល​ច្រើន​ថ្ងៃ​ និង​គ្មាន​កំណត់​ ក្នុង​គោលបំណង​ទប់ស្កាត់​ប្រភព​ផ្គត់ផ្គង់​សព្វាវុធ​ពី​រុ​ស្ស៊ី​ទៅ​ឲ្យ​ក្រុម​បះបោរ​នៅ​ភាគ​ខាងកើត​ ដើម្បី​វាយប្រហារ​ទៅ​លើ​ទាហាន​អ៊ុយ​ក្រែ​ន​ ៕​

lje3hta4


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item