Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អគ្គលេខាធិការ​អង្គការ​ NATO​ ប្រកាស​ចាត់​ទុក​រុ​ស្ស៊ី​ថា​ជាស​ត្រូវ​

​លោក​ Anders​ Fogh​ Rasmussen​ អគ្គលេខាធិការ​អង្គការ​ណា​តូ​(NATO)​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា​ រុ​ស្ស៊ី​បាន​ក្លាយទៅជា​សត្រូវ​ដ៏​ពិតប្រាកដ​របស់​ណា​តូ​ហើយៗ​ណា​តូ​នឹង​ជួយ​អភិវឌ្ឍន៍​ពង្រឹង​កម្លាំងយោធា​ និង​សមត្ថភាព​សព្វាវុធ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​មាន​ភាពរឹងមាំ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​ណា​តូ​ពិភាក្សា​គ្នា​នៅ​ចុងខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ​ ។​

​អគ្គលេខាធិការ​អង្គការ​ NATO​ បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរ​ថា​ ណា​តូ​នឹង​សហការ​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ត្រៀមលក្ខណៈ​ទប់ទល់​ហេតុការណ៍​អាក្រក់​ដែល​អាច​កើត​មាន​ឡើង​ ដ្បិត​ពេល​នេះ​រុ​ស្ស៊ី​បាន​ចាត់​ទុក​ណា​តូ​ជាស​ត្រូវ​មុន​ ទើប​នាំ​ឲ្យ​ណា​តូ​មិន​អាច​ចាត់​ទុក​រុ​ស្ស៊ី​ជា​មិត្ត​បាន​ឡើយ​ ហើយ​ណា​តូ​ក៏​នឹង​បង្កើន​វត្តមាន​យោធា​នៅ​តំបន់​អឺរ៉ុប​ភាគ​ខាងកើត​ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​រុ​ស្ស៊ី​ផង​ដែរ​ ។​

​ដោយឡែក​ រុ​ស្ស៊ី​បាន​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កម្លាំងយោធា​របស់​ណា​តូ​ គឺជា​សកម្មភាព​គំរាមកំហែង​សំដៅលើ​រុ​ស្ស៊ី​ ដូច្នេះ​រុ​ស្ស៊ី​ចាំបាច់​ត្រូវ​មាន​វិធានការ​ទប់ទល់​វិញ​ ។​

​នា​ពេល​កន្លង​មក​ ទាំង​រុ​ស្ស៊ី​ក្តី​ ទាំង​អង្គការ​ណា​តូ​ក្តី​ បាន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​រៀងៗ​ខ្លួន​នៅ​ជាប់​ព្រំដែន​ ដោយ​អះអាង​ថា​ ជា​ការ​ត្រៀមលក្ខណៈ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ វិបត្តិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​អូស​ទាញ​ឲ្យ​អង្គការ​ណា​តូ​ និង​រុ​ស្ស៊ី​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ក្លាយជា​សត្រូវ​ដ៏​ពិតប្រាកដ​ ហើយ​អ៊ុយ​ក្រែ​ន​ក៏​បាន​ក្លាយទៅជា​ទីលានប្រយុទ្ធ​រវាង​អង្គការ​ណា​តូ​ និង​រុ​ស្ស៊ី​ ៕​  Anders-Forgh-Rasmussenxs8r0stf9h0xkaia


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item