Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ករណី​ពលករ​ខ្មែរ​ខុសច្បាប់​រាប់​សែន​នាក់​នៅ​ថៃ​បង្ហាញ​ពី​ភាព​កម្សោយ​និង​អាម៉ាស់​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​កន្លង​មករ​ហូត​បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ គ្មាន​វិធានការ​ណាមួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​បន្ថយ​ និង​ទប់ស្កាត់​ចរន្ត​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ទឹកដី​ប្រទេស​ថៃ​ស្វែងរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​នោះ​ឡើយ​ គឺ​បាន​ត្រឹមតែ​ប្រកាស​អំពាវនាវ​ប៉ុណ្ណោះ​ ទោះបី​ដឹង​ថា​ការ​ទៅ​ស្វែងរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ប្រទេស​ថៃ​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក៏​ដោយ​ ដូច​ជា​ការ​ចាញ់បោក​គេ​អស់​លុយកាក់​ ការ​ទទួល​រង​ទណ្ឌកម្ម​ផ្សេងៗ​នៅ​ប្រទេស​ថៃ​…​។​ល​។​

​តាម​រយៈ​ការ​បណ្តេញ​ពលករ​ខ្មែរ​ខុសច្បាប់​ដោយ​រដ្ឋាភិបាលយោធា​ថៃ​ជា​បន្តបន្ទាប់​មកនេះ​ ទើប​បង្ហាញ​ឲ្យ​ឃើញជាក់ស្តែង​ថា​ អាច​មាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​មិន​តិច​ជាង​៣០​ម៉ឺន​-៤០​ម៉ឺន​នាក់​ឡើយ​ ខណៈ​ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មាន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​ប្រមាណ​ជិត​២០​ម៉ឺន​នាក់​ហើយៗ​មាន​ពលករ​ខ្មែរ​ខ្លះ​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ថ្នាក់​ស្លាប់​បាត់បង់​ជីវិត​ថែម​ទៀត​ ក្នុង​ដំណើរការ​បញ្ជូន​ពលករ​ខ្មែរ​មក​កាន់​មាតុប្រទេស​វិញ​ដោយ​អាជ្ញាធរ​យោធា​ថៃ​ ។​

​អាជ្ញាធរ​យោធា​ថៃ​តាម​រយៈ​មន្ត្រី​ក្រសួងការបរទេស​របស់​ថៃ​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​ថា​ ថៃ​មាន​បំណង​ចង់​ឲ្យ​ពលករ​ខ្មែរ​ទាំងអស់​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ គឺជា​ពលករ​ស្របច្បាប់​ដើម្បី​ជៀសវាង​មាន​អំពើ​ការ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលករ​ទាំងនោះ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ច្រើន​គ​គោក​បែប​នេះ​ គឺ​ដោយសារ​កត្តា​មួយ​ចំនួន​ ដូច​ជា​ ៖​ ១-​ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មិន​ប្រសើរ​ឬ​គ្មាន​ ។​ ២-​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​ និង​ច្រក​របៀប​ទទួល​លុយកាក់​ពី​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅ​ថៃ​ ។​ ៣-​អាជ្ញាធរ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​គិតគូរ​យកចិត្តទុកដាក់​ឲ្យ​បាន​ក្តៅ​គគុក​ដើម្បី​ធ្វើ​ពី​ភាព​ខុសច្បាប់​ទៅ​ជា​ស្របច្បាប់​វិញ​របស់​ពលករ​ខ្មែរ​តាម​ការ​ទាមទារ​ពី​អាជ្ញាធរ​ថែ​តាំងពី​យូរយារ​មក​ហើយ​ ។​

​សរុបសេចក្តី​មក​ ករណី​ពលករ​ខ្មែរ​ខុសច្បាប់​រាប់​សែន​នាក់​នៅ​ប្រទេស​ថៃ​ រហូត​ដល់​ថ្នាក់​អាជ្ញាធរ​ថៃ​បណ្តេញចេញ​មក​វិញ​យ៉ាង​តក់ក្រហល់​នោះ​ គឺ​បង្ហាញ​អំពី​ភាព​កម្សោយ​ និង​ភាព​អាម៉ាស់​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ដែល​សម្បូណ៌​ដោយ​មន្ត្រី​អែបអប​ ឡេមឡឺម​ ដង្ហែ​បញ្ជោរ​លើកជើង​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ៕​  Khmer-worker-in-thailandKhmer-worker-in-thailand2Khmer-worker-in-thailand1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item