Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង​នឹង​គ្មាន​ឧបសគ្គ​ព្រោះ​ជា​របស់​ក្រុមហ៊ុន​”​បងធំ​”

​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​នីតិកាល​ទី​៥​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នៅ​ខេត្តស្ទឹងត្រែង​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ក្តៅ​គគុក​មួយ​ប្រឈម​នឹង​ផល​ប៉ះពាល់​យ៉ាងច្រើន​ ដូច​ជា​ ប៉ះពាល់​ដល់​ដីធ្លី​ប្រជាពលរដ្ឋ​ចំនួន​៧៩៧​គ្រួសារ​ (​ដីស្រែ​ចំនួន​៩១០​ហិ​កតា​ និង​ដី​លំនៅ​ឋាន​ចំនួន​៨០​ហិ​កតា​)​ ប៉ះពាល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន​៦​ និង​ប៉ះពាល់​ដល់​ដី​ព្រៃរបស់​រដ្ឋ​ផង​ដែរ​ ។​ លើស​ពី​នេះ​ ទាក់ទង​នឹង​ការ​អនុវត្តន៍​គម្រោង​ក៏​លេច​ចេញ​មាន​សកម្មភាព​កាប់​ឈើ​នៅ​ក្រៅ​បាត​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិសនី​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀត​ ។​

​ការ​បំភ្លឺ​បកស្រាយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ អាច​នឹង​ត្រូវ​បាន​"​ប្រថាប់ត្រា​"​ដោយ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បកស្រាយ​ប្រាប់​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ការ​អនុវត្តន៍​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ខេត្តស្ទឹងត្រែង​នេះ​ មាន​ផល​ចំណេញ​ច្រើន​ជាង​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​ និង​ម្យ៉ាងទៀត​ រាល់​ផល​ប៉ះពាល់​ទាំងឡាយ​ត្រូវ​បាន​ក្រុមហ៊ុន​អនុវត្តន៍​គម្រោង​ដោះស្រាយ​ហើយ​ (Sic!)​ ។​ មាន​ន័យ​ថា​ គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ខេត្តស្ទឹងត្រែង​អនុវត្តន៍​ដល់​ក្រុមហ៊ុន​ Hydro​ Power​ Lower​ Sesan2​ Co.,​ Ltd.​ នឹង​គ្មាន​ឧបសគ្គ​អ្វី​ឡើយ​ ទោះបី​រុំ​ព័ទ្ធ​ដោយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ជា​ច្រើន​ក្តី​ ។​

​សូម​បញ្ជាក់​ថា​ គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ដែល​មាន​អានុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​ ឋិត​នៅ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ និង​អនុ​ស្ថានីយ៍​ ព្រមទាំង​បណ្តាញ​បញ្ជូន​អគ្គិសនី​ពាក់ព័ន្ធ​ដំណើរការ​ក្រោម​រូបភាព​ BOT​ (​សាងសង់​ ដំណើរការ​ ផ្ទេរ​)​ រយៈពេល​៤៥​ឆ្នាំ​(៥​ឆ្នាំ​ជា​រយៈពេល​សាងសង់​ និង​៤០​ឆ្នាំ​ជា​រយៈ​ធ្វើ​អាជីវកម្ម​)​នោះ​ នឹង​ត្រូវ​អនុវត្តន៍​ដោយ​ក្រុមហ៊ុន​ Hydro​ Power​ Lower​ Sesan2​ Co.,​ Ltd.​ ជា​ក្រុមហ៊ុនចម្រុះ​កើតឡើង​ពី​ការ​សហការ​រវាង​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន​ប្រទេស​វៀតណាម​ និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ លើ​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន​៧៨១,៥២​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​តំណាង​ក្រុមហ៊ុន​ China​ Huaneng​ របស់​ចិន​ ដែល​ជា​ដែ​គូ​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ លើ​ការ​អនុវត្តន៍​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ខេត្តស្ទឹងត្រែង​នោះ​ ធ្លាប់​ប​នា​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ក្រុមហ៊ុន​គ្រោង​ចំណាយ​ថវិកា​ចំនួន​៩៧៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អនុវត្តន៍​គម្រោង​សាងសង់​ទំនប់​វា​រី​អ​គ្កិ​ស​នី​នេះ​ឲ្យ​ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​ ។​

​សរុបសេចក្តី​មក​ ការ​អនុវត្តន៍​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នៅ​ខេត្តស្ទឹងត្រែង​ ទោះបី​ឋិត​នៅ​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​យ៉ាង​ផុសផុល​ក៏​ដោយ​ ក៏​នឹង​គ្មាន​ឧបសគ្គ​អ្វី​រារាំង​ដែរ​ ពោល​គឺ​នឹង​"​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​"​ ដ្បិត​ក្រុមហ៊ុន​ដែល​ចូលរួម​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ជា​ក្រុមហ៊ុន​"​បងធំ​"​ទាំងអស់​ រួម​មាន​ ក្រុមហ៊ុន​ចិន​(​មិត្តភក្តិ​ដ៏​ស្និទ្ធ​របស់​កម្ពុជា​)​ ក្រុមហ៊ុន​វៀតណាម​(​បងប្អូន​ម៉ឺន​ឆ្នាំ​របស់​កម្ពុជា​)​ និង​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ជា​សេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​នៅ​កម្ពុជា​ ៕​

66 Su-Sem-99


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item