រាជរដ្ឋាភិបាលបុរសខ្លាំងកំណត់ថ្លៃធ្វើលិខិតឆ្លងដែនធម្មតាត្រឹម៤ដុល្លារជូនពលករ ពលការិនី និងសិស្ស និស្សិតខ្មែរ
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីដោយយោងតាមតម្រូវការចាំបាច់របស់ខ្លួនបានចេញអនុក្រឹត្យលេខ២០៥អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នេះ សម្រេចផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនីខ្មែរ ដែលត្រូវទៅធ្វើការដោយស្របច្បាប់នៅបរទេស និងសិស្ស និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដោយអាករជាបន្ទុករបស់រដ្ឋ ដោយកំណត់ឲ្យបង់ថ្លៃត្រឹមចំនួន៤ដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាថ្លៃសម្រាប់ថតរូប។
រយៈពេលនៃការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនី និងសិស្ស និស្សិតខ្មែរនោះ គឺមានចំនួន២០ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។
មជ្ឈដ្ឋានពលករ ពលការិនី និងសិស្ស និស្សិតខ្មែរ បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តបែបនេះរបស់រាជរដ្ឋាភិបាលបុរសខ្លាំង៕
Source from: www.dtn7.com
Post a Comment