Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ ពិព័រណ៍ ទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖ កម្ពុជា បានក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិព័រណ៍ ទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៤ (PATA TRAVEL MART) នៅអំឡុងខែកញ្ញា ខាងមុខនេះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយពី ពិព័រណ៍នេះ នៅគណៈកម្មាធិការជាតិអូឡំាំពិក នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក PATA TRAVEL MART (PTM) នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌល សន្និបាត និង ពិព៍រណ៍កោះពេជ្រ ។

លោករដ្ឋមន្រ្តី បានបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA TRAVEL MART (PTM) 2014 ដែលកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ និងមិនធ្លាប់មាន ពីមុននៅកម្ពុជា គឺជា ព្រឹត្តិការណ៍ ធុរកិច្ចទេសចរណ៍ ដ៏មានសារៈសំខាន់មួយ ដែលមានការចូលរួម ពីស្ថាប័ន ទេសចរណ៍ជាតិ ក្រុមហ៊ុន អ្នកទិញ អ្នកលក់ និងសារព័ត៌មានអន្តរជាតិ មកពីគ្រប់ទិសទី ក្នុងសកលលោក សរុបជាង ១.២០០នាក់ ព្រមទាំង មានការចូលរួមពី ភ្ញៀវជាតិ អន្តរជាតិ ក្នុងស្រុកជាច្រើន ផងដែរ ។

ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិច លោក Martin J Craigs បាននិយាយថា ពិព័រណនេះ នឹងមាន ក្រុមហ៊ុនទេសចរណ៍ ប្រមាណជាង ៣០០ក្រុមហ៊ុន មកពីជាង ៥០ប្រទេស ចូលរួម ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item