Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
លោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ទីលានបាល់ទាត់ថ្មី នៅស្រុក ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៨ និង៣០នាទី នៅឃុំទ្រា ស្រុកក្រូច ឆ្មារ ខេត្តកំពង់ចាម បានប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធទីលាន បាល់ទាត់របស់ក្រុមយុវជនតេជោ ឃុំទ្រា ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ លោក ឡា ឡៃ តំណាង នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ជាតិកម្ពុជា និងមន្ត្រី ពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋខែ្មរឥស្លាម ជាច្រើនរូបផងដែរ ។

លោក ឡា ឡៃ មានប្រសាសន៍ថា ក្នុងនាមលោកតំណាងឲ្យប្រជាពលរដ្ឋខែ្មរឥស្លាម សូមគោរព និងដឹង គុណសម្តេចគ្រប់ពេលវេលា ដោយលោកចំាមិនភ្លេចទេ កាលពីសម័យខ្មែរក្រហម អ្នកដែលកាន់ សាសនាឥស្លាម ត្រូវពួកវាវាយធ្វើបាបគ្រប់បែបយ៉ាង និងបំបិទសិទ្ធ ការគោរពសាសនា ។ តំាងពីឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ ៧ មករា សម្តេចប្រមុខទាំងបី ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានដឹក នាំវាយផ្តួលរំលំរបប ប៉ុលពត និងរំដោះជាតិមាតុភូមិ ដែលបានរំដោះទំាងខ្មែរ ទំាងឥស្លាម រំដោះទំាង សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាដទៃទៀត ។ នាពេលបច្ចុប្បន្ននេះយើងឃើញហើយ យើងមានសន្តិភាព មានសេរីភាពគ្រប់ៗគ្នា និងការអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រពុទ្ធចក្រ ។  ដូច្នេះ ប្រជាពលរដ្ឋខ្មែរឥស្លាម និងប្រជាពលរដ្ឋខែ្មរកម្ពុជាត្រូវចេះគោរព និងស្រលាញ់គ្នាទៅវិញទៅមក និង ត្រូវរស់នៅក្នុងសន្តិភាព ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍នថា កីឡាគឺបាននំាមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងការ ទំនាក់ទំនង រវាងប្រទេសមួយទៅប្រទេសមួយ តំបន់មួយទៅតំបន់មួយ ឲ្យកាន់តែស្គាល់ច្បាស់ពីវប្បធម៌ អរិយធម៌ រវាងប្រទេសនីមួយៗ ហើយលោកក៏បានអំពាវនាវដល់បណ្តាយុវជន យុវវ័យ ទំាងអស់ងាក មកនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ជៀសវាងនូវអំពើឧបាយមុខផ្សេងៗ និងបង្កអស្ថិរភាពសង្គម។ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ពេញផ្ទៃ ប្រទេស មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងខាងអាណាចក្រ និងខាងពុទ្ធចក្រ និងធ្វើឱ្យយុវជន មាន ឱកាសជាច្រើន ក្នុងការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គម ។ ដូច្នេះយុវជនត្រូវចេះបែងចែកពេលវេលា ឲ្យបានច្បាស់លាស់ក្នុងការសិក្សា ការលេងកីឡា និងសកម្មភាពបប្រចាំថ្ងៃរបស់ខ្លួនឱ្យបានសមស្រប។

លោកក៏បានបំពាក់គ្រឿងឥស្សរយស ជូនដល់តំណាងសប្បុរសជនប្រគល់អាវ ៤ ឈុត និងបាល់ចំនួន២០ដល់ក្រុមបាល់ទាត់យុវជន សម្តេចតេជោឃុំទ្រា និងថវិកាមួយក្រុម ៥០ ម៉ឺនរៀល និងប្រគល់គម្ពីរ គួរអានចំនួន ៦០០ជូនដល់ អ៊ីមុំាម៉ាស្ជិត ភូមិទ្រា អង្ករមួយតោន ដល់សាលាមូស្លីមភូមិទ្រា ។ មានការ ប្រកួតមិត្តភាព រវាងក្រុមចំការកៅស៊ូបឹងកេត និងក្រុមកីឡាករ គីរីវង្សសុខសែនជ័យ ដោយក្រុមដែលឈ្នះទទួលបានរង្វាន់ជាទឹកប្រាក់ ១០ លានរៀល និងអ្នកដែលចាញ់ទទួលបាន ៥លានរៀល ដែលជា អំណោយលោក ហ៊ុន ម៉ាណែត ៕


------------

Source from: Dap-news

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item